ឡុង សំណាងនឹងបង្កើនកំណត់ត្រា មិនស្គាល់ចាញ់បានមួយប្រកួតទៀត
ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkz ទម្ងន់៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១២សីហានេះអ្នកប្រដាល់ឡុង សំណាងក្លិបសាលវ័ន្ដកីឡានឹងបន្ថែមស្ថិតិឈ្នះបា នមួយប្រកួតទៀតជាមិនខាន់នៅក្នុងជំនួប ជាមួយអ្នកប្រដាល់ថៃផាយ៉ាក ឡេក(Phayak Lek) ។
នេះជាការប្រកួតលើកទី៣របស់ពួកកេដែលការប្រកួត២លើកកន្លងមកសំណាងឈ្នះបានទាំង២លើកឯអ្នកប្រដាល់ថៃផាយ៉ាក ឡេក២ប្រកួតរបស់គេឈ្នះបានមួយប្រកួត និង ចាញ់មួយប្រកួត ។សំណាងពេលនេះគេជាខ្លាស្ទាវមួយក្បាលដែលលំបាកទប់ទល់ណាស់ ។នៅពេលប្រកួតអ្នកប្រដាល់រូបនេះសម្រុកទៅរកគូប្រកួតរហូតមិនតែប៉ុណ្ណោះកលល្បិចរបស់គេល្អ ការពារបានរឹងមាំសំណាងគេមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៥៥ដង ចាញ់១០ដង និងស្មើពិន្ទុ ៣ ដង ។ចំពោះផាយ៉ាក ឡេកវិញគេមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦៩ដង ចាញ់១៤ដង ។
ផាយ៉ាក ឡេកគេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ ជើងរឹងដូចថ្មតែកមពស់របស់គេចាញ់ប្រៀបសំណាងបន្តិច ។ ការប្រកួតនេះនរណាក៏ជឿថាឡុង សំណាងនឹងបានទទួលជ័យជំនះដែរ ។ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឌុម កែវដាក្លិបម្កុដរាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់ថៃអារ៉ាំ ប៊យ(Aram Boy) ។
តាមពិតកែវដាត្រូវជួបប្រកួតជាមួយជើងខ្លាំងថៃលូម លេង(Loom Leng)ឯណោះទេតែលូម លេងអវត្តមានទើបគេដាក់អារ៉ាំ ប៊យជំនួសដែលការប្រកួតនេះទោះបីកែវ ដាឈ្នះឬចាញ់ក៏គេមានទទួលពិន្ទុក្នុងថានៈជាអ្នកឈ្នះដែរឯអារ៉ាំ ប៊យគ្រាន់តែប្រកួតជំនួសដើម្បីលុយតម្លៃខ្លួនប៉ុណ្ណោះ ។
បើជួបលូម លេងតាមការគ្រោងទុកនោះកែវដាដឹងតែចាញ់ហើយ ។សូម្បីតែជួបជាមួយអារ៉ាំ ប៊យក៏កែវដាមិនមានអ្វីពិសេសដើម្បីយកឈ្នះអ្នកប្រដាល់រូបនេះបានដែរ ។កែវដាមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៦៩ដង ចាញ់១៨ដង និងស្មើពិន្ទុ ៣ ដង ។ចំពោះអារ៉ាំ ប៊យវិញមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦២ដង ចាញ់២១ដង និងស្មើពិន្ទុ២ដង ។នរណាឈ្នះ ?៕