ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរថ្ងៃ​ទី​១១​ សីហា​ កើតឡើង​ ៥​លើក​ ស្លាប់​៣​នាក់​ រង​របួសធ្ងន់​ស្រាល​៧​នាក់​

102


​ភ្នំពេញ​ ៖​ ​នៅ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរនៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​៥​លើក​(​យប់​២​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៣​នាក់​ (​ប្រុស​)​ រង​របួសធ្ងន់​៥​នាក់​ (​ស្រី​២​នាក់​)​ និង​រង​របួសស្រាល​២​នាក់​(​ស្រី​)​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរ ៣​នាក់​ (​ យប់​២​នាក់​ )​។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន ​ករណី​គ្រោះថ្នាក់​ចរាចរ​រួម​មានៈ​ ល្មើស​ល្បឿន​ ២​លើក​ (​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធ​ ២​លើក​(​ស្លាប់​ ១​នាក់​)​ ប្រជែង​ ១​លើក​​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ៩​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​៤​គ្រឿង​​ រថយន្ត​ធុន​តូច​ ចំនួន​៤​គ្រឿង​ និង​រថយន្ត​ធំ​ ១​គ្រឿង​។​​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៣​លើក​​ រថយន្ត​ធុន​តូច​ ចំនួន​៣​លើក​ ​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​៥​លើក​។​ រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តក្រចេះ​ ២​លើក​ ស្លាប់​ម្នាក់​ របួស​ ៥​នាក់​(​ស្រី​៣​នាក់​) ស្វាយ​រៀង​ ១​លើក​ ស្លាប់​ម្នាក់​ របួស​ម្នាក់​ និង​ខេត្តព្រះវិហារ​ ១​លើក​ ស្លាប់​ម្នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស ​រយៈពេល​១១​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែសីហា​ ដល់​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​ ៨៣​លើក​ ស្លាប់​ចំនួន​៣៩​នាក់​ របួស​សរុប​ចំនួន​១០៤​នាក់​ របួសធ្ងន់​ ៦៦​នាក់​ របួសស្រាល​ចំនួន​៣៨​នាក់​ ។

លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​១០​ ខែសីហា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ១៣៨៨​ គ្រឿង​ (​ម៉ូតូ​៤៨ភាគរយ)​ ​ មធ្យោបាយ​ល្មើស​ ១៣៦​គ្រឿង​ (​ម៉ូតូ​៥២ភាគរយ)​ អប់រំ​ ៤៥​គ្រឿង​ (​ម៉ូតូ​៣៣ភាគរយ)​ ពិន័យ​ ៩១​ គ្រឿង​ (​ម៉ូតូ​១០០ភាគរយ)​ ៕

អត្ថបទដែលជាប់ទាក់ទង