ពិតជាសាហាវបាញ់សម្លាប់មួយគ្រួសាតហើយដុតផ្ទះបំបាត់ភស្ដុតាង សមត្ថកិច្ចកំពុងស្រាវជ្រាវ ដោយមានសំបកកាទុសកាំភ្លើង
ខេត្តក្រចេះ៖ករណីឆេះផ្ទះស្លាប់មួយគ្រួសារមានគ្នា៤នាក់ ដែលជំហានដំបូងសមត្ថកិច្ចសង្ស័យថា ជាអំពើឃាតកម្ម ។
ហេតុការណ៍នេះ កើតឡើងនៅចំណុចកោះប្រឹម ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។ករណីខាងលើនេះសមត្ថកិច្ចសន្និដ្ឋានទំនងអាចកើតឡើងរយៈពេលពីរបីថ្ងៃមកហើយ។
សមត្ថកិច្ចបន្តថា៖ក្នុងនោះមានជនរងគ្រោះ មាន៤នាក់
ទី១ ៖ ឈ្មោះឆុំ ឈាន ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាឪពុក។ទី២ ៖ ឈ្មោះជួន សុខនាង ភេទស្រី អាយុ៣៦ឆ្នាំត្រូវជាប្រពន្ធ ។ទី៣ ៖ ឈ្មោះឈាន ភឹមសី ភេទប្រុស អាយុ១១ឆ្នាំត្រូវជាកូន។ទី៤ ៖ ឈ្មោះឈាន វណ្ណី ភេទស្រីអាយុ៩ឆ្នាំត្រូវជាកូន។
គេកំពង់ឆ្ងល់ថាហេតុអ្វីក្រុមគ្រួសារមួយនេះមករស់នៅក្នុងព្រៃហើយគ្មានសាច់ញាតិនិងអ្នកនៅជិតខាងណាងដឹងថាមានសាច់ញាតិនៅទីណាទេហើយហេតុអ្វីគេបាញ់សម្លាប់ចោលរួចដុតផ្ទះថែមទៀតឬមួយក៏ជាក្រុមគ្រួសារមានបញ្ហាមិនល្អកន្លងមកទេដឹង។
ករណីនេះដែរមកដល់ពេលនេះជនសង្ស័យមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេបើគិតត្រឹមល្ងាចថ្ងៃទី១២ ខែសីហា នេះ ។ សមត្ថកិច្ចសន្និដ្ឋានថាក្រោយពីជនសង្ស័យធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចហើយក៏បានដុតផ្ទះនិងសាកសពដើម្បីបង្វែងដានជាគ្រោះអគ្គិភ័យ។
នៅកន្លែងកើតហេតុគេបានប្រទះឃើញមានសំបកកាំភ្លើងដែលជាតម្រុយក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចផងដែរ។សមត្ថកិច្ចទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍ដល់កម្លាំងសមត្ថកិច្ច។
មកដល់ពេលនេះសាកសពជនរងគ្រោះទាំង៤ត្រូវសមត្ថកិច្ចក៏បានរៀបចំប្រមូលបញ្ចុះទុកបណ្តោះអាសន្នរង់ចាំស្រាវជ្រាវរកសាច់ញាតិជាក្រោយ៕