ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាប់អភិបាលរាជធានី-ខេត្ត ដោះស្រាយសំណើរ សំណូមពរ បញ្ហាប្រឈម និងតម្រូវការជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់ ខណៈជិតដល់ថ្ងៃបោះឆ្នោត

159

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានប្រកាសប្រាប់ដល់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវា និងចាត់ចែង ដោះស្រាយសំណើរ សំណូមពរ បញ្ហាប្រឈម និងតម្រូវការជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

បើតាមលិខិត​របស់ក្រសួងមហាផ្ទៃ ថ្ងៃទី១៥ ខែមិថុនានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវា និងចាត់ចែងដោះស្រាយសំណើរ សំណូមពរ បញ្ហាប្រឈម និងតម្រូវការជូនប្រជាពលរដ្ឋ ជាពិសេសការធានារក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាព និងបរិយាកាសល្អប្រសើរ សម្រាប់ដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ អភិបាលរាជធានី-ខេត្ត ត្រូវមានវត្តមានប្រចាំនៅក្នុងរាជធានី-ខេត្ត ត្រូវមានវត្តមានជាប្រចាំនៅក្នុងរាជធានី-ខេត្តរបស់ខ្លួន លើកលែងតែមានសាមីខ្លួនមានបញ្ហាសុខភាព ឬត្រូវចូលរួមកិច្ចប្រជុំ ឬកម្មវិធីណាមួយតាមការសម្រេចពីប្រមុខនៃរាជរដ្ឋាភិបាល។ ទន្ទឹមនេះ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវណែនាំដល់អភិបាលនៃគណៈស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ ឲ្យមានវត្តមាន ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។ ក្នុងករណីអវត្តមាន ត្រូវមានការអនុញ្ញាត ស្របតាមគោលការណ៍ បែបបទ នីតិវិធីជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង