ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន ដឹកនាំ​ប្រជុំ​ត្រៀម​បង្ការ ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩

73

​ព្រះសីហនុ នៅ​រសៀល​ថ្ងៃ​ពុធ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​ប្រជុំ​ត្រៀម​បង្ការ ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ មានការ​ចូលរួម​ពី​លោក លោកស្រី អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ស្រុក ប្រធាន​អនុប្រធាន​មន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់​២៩ មណ្ឌល​សុខភាព​១៦​ក្នុង​ខេត្ត​ព្រះសីហនុ ។

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មាន ប្រសាសន៍ថា ដោយសារ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ជំងឺ​កូ​វីដ​-១៩​បាន​ផ្ទះ​ក្នុង​សហគមន៍​នៅ​ប្រទេសជិតខាង​របស់​យើង វា​ក៏​អាច​គំរាមកំហែង​ដល់​ប្រទេស​កម្ពុជា​ផងដែរ ។ យើង​មាន​ពលករ​រាប់ម៉ឺន​នាក់​នៅ​ប្រទេស​ថៃ ហើយ​មាន​ពលករ​មួយចំនួន​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ។

​លោក អភិបាល​បាន​បន្តថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រើប្រាស់​កម្លាំង​សរុប ក្នុងការ​គ្រប់គ្រង​ធ្វើ​ច​ក្តា​ឡឺ​ស័ក នៅតាម​ព្រំដែន និង​ធ្វើការ​ដឹកជញ្ជូន​ពលក​រ​របស់​យើង​មកកាន់​ក្រុង ស្រុក​វិញ​ប្រកបដោយ​ជោគជ័យ​មិនមាន​ការឆ្លង​ចូល​សហគមន៍ ។ រាជរដ្ឋាភិបាល​មានការ​ព្រួយ​បារ​ម្មណ៍​នៃ​ការវិលត្រឡប់​មកពី​ប្រទេស​ថៃ របស់​ពលករ​របស់​យើង បានដាក់​ចេញ​នូវ​វិធានការ​គ្រប់គ្រង​ទទួលបាន​ជោគជ័យ ដូច្នេះ​យើង​ត្រូវ​បន្ត​ការគ្រប់គ្រង​អ្នក​ដែល​ចូលមក​តាម​ច្រករបៀង​ខុសច្បាប់ ។ ហើយ​ថ្ងៃនេះ​យើង​ធ្វើការ​ជួបជុំ​ប្រមូល​ផ្តុំគ្នា ព្រមទាំង​ស្នើសុំ​មេឃុំ ចៅសង្កាត់ ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ប្រជាពលរដ្ឋ​ដែល​វិលត្រឡប់​មកពី​ប្រទេសជិតខាង បំផុស​ប្រជាពលរដ្ឋ បើ​មាន​ក្រុមគ្រួសារ​ណា​មកពី​ប្រទេស​ថៃ សូម​រាយការណ៍​មក​មេភូមិ ឃុំ សង្កាត់ ដើម្បី​យក​ពួកគាត់​ធ្វើ​ច​ក្តា​ឡឺ​ស័ក ១៤​ថ្ងៃ និង​យក​ប្រជាពលរដ្ឋ​ជា​ភ្នែក ច្រមុះ ដើម្បី​យើង​ប្រមូល​ពត៌មាន នៅក្នុង​មូលដ្ឋាន ។ ម្យ៉ាងទៀត​មណ្ឌល​សុខភាព​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ សង្កាត់ ព្រោះ​មន្ត្រី​សុខាភិបាល​នៅតាម​មណ្ឌល​សុខភាព​ពួកគាត់​បា​នប​ណ្តុះ បណ្តាល​ក្នុង​ការយក​សំណាក​កូ​វីដ​-១៩ ។

​លោក គួច ចំរើន បាន​ណែនាំ​មេឃុំ ចៅសង្កាត់​បង្កើន​ស្មារតី​ទទួលខុសត្រូវ​ប្រមូល​ព​ត៌មាន​ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​ក្នុង​សហគមន៍ ។ ព្រមទាំង​ឱ្យ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ធ្វើ​របាយការណ៍​ទីតាំង​របស់ខ្លួន ក្នុងការ​រៀបចំ​ធ្វើ​របង ដើម្បី​ការពារ​សុវត្ថិភាព​មន្ត្រី​របស់​យើង​នៅតាម​មណ្ឌល​សុខភាព​នីមួយៗ ។

​ក្នុងឱកាស​នោះ លោក​គួច ចំរើន បានផ្តល់​ថវិកា​ដល់​អ​ភិ​បាល​ក្រុង ស្រុក​ទាំង​៥ ក្នុង​មួយ​ក្រុង ស្រុក​នូវ​ថវិកា ១០​លាន​រៀល មន្ទីរ​សុខាភិបាល​ខេត្ត ១០​លាន​រៀល មន្ទីរពេទ្យបង្អែក​ខេត្ត ១០​លាន​រៀល មណ្ឌល​សុខភាព​១៦ ក្នុង​មួយ​មណ្ឌល ៥​លាន​រៀល សាលាឃុំ សាលាសង្កាត់​២៩ ក្នុង​មួយ​ឃុំ សង្កាត់ ៥​លាន​រៀល ៕​

អត្ថបទដែលជាប់ទាក់ទង