គ្រោះថ្នាក់ចរាចរថ្ងៃទី១២សីហា កើតឡើង ១៦លើក ស្លាប់១១នាក់ រងរបួសធ្ងន់ស្រាល២១នាក់
ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកើតឡើង ចំនួន១៦លើក(យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ (ស្រីម្នាក់) រងរបួសធ្ងន់១៥នាក់ (ស្រី២នាក់) និងរងរបួសស្រាល៦នាក់(ស្រី២នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៣នាក់ ( យប់១០នាក់ )។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមានៈ ល្មើសល្បឿន ៧លើក (ស្លាប់៥នាក់) មិនគោរពសិទ្ធ ១លើក(ស្លាប់ម្នាក់) ប្រជែង ២លើក(ស្លាប់ម្នាក់) មិនប្រកាន់ស្តាំ ៣លើក(ស្លាប់២នាក់) បត់គ្រោះថ្នាក់ ២លើក(ស្លាប់ម្នាក់) កត្តាយាន១លើក(ស្លាប់ម្នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ១៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ៣៣គ្រឿង រួមមាន ម៉ូតូ ចំនួន១៤គ្រឿង, រថយន្តធុនតូច ចំនួន១១គ្រឿង និងរថយន្តធំ ៤គ្រឿងនិងយានផ្សេងៗ៤គ្រឿង។យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៧លើក រថយន្តធុនតូច ចំនួន៦លើក គោយន្ត១លើក ថ្មើរជើង២លើក។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន១២លើក ផ្លូវខេត្ត ៣លើក ផ្លូវលំ ២លើក។រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ៤លើក ស្លាប់៤នាក់ របួស៣នាក់ ស្វាយរៀង ២លើក ស្លាប់២នាក់ កំពង់ធំ ២លើក ស្លាប់ម្នាក់ របួស២នាក់ ក្រចេះ ២លើក ស្លាប់ម្នាក់ របួស៩នាក់(ស្រី៣នាក់) ព្រះសីហនុ ១លើក ស្លាប់ម្នាក់(ស្រី) របួសម្នាក់ ស្ទឹងត្រែង១លើក ស្លាប់ម្នាក់ របួសម្នាក់ និងខេត្តបន្ទាយមានជ័យ ១លើក ស្លាប់ម្នាក់។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរទូទាំងប្រទេសរយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចំនួន ៩៩លើក ស្លាប់ចំនួន៥០នាក់ របួសសរុបចំនួន១២៥នាក់ របួសធ្ងន់ ៨១នាក់ របួសស្រាលចំនួន៤៤នាក់ ។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ គិតពីម៉ោង១៤ ថ្ងៃទី១១ ខែសីហា ដល់ម៉ោង១៤ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ រួមមាន ៖ មធ្យោបាយចូលគោលដៅ ១៦៩៥ គ្រឿង (ម៉ូតូ៥២%) មធ្យោបាយល្មើស ១៥៥គ្រឿង (ម៉ូតូ៧០%) អប់រំ ៦៧គ្រឿង (ម៉ូតូ៤៣%) ពិន័យ ៨៨ គ្រឿង (ម៉ូតូ១០០%) ៕