ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះ​មនុស្សធម៌​ទី​៧៦ របស់​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប ត្រូវបាន​ប្រគល់ជូន​២ គ្រួសារ​

44

 

​សៀមរាប​៖ ផ្ទះ​មនុស្សធម៌​ទី​៧៦ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ត្រូវបាន​ប្រគល់ជូន​២ គ្រួសារ គឺ​លោកតា​ក្រូច រឿន អាយុ​៧១​ឆ្នាំ និង​លោក យាយ​ជា​ប្រពន្ធ​ឈ្មោះ ឆន យ៉ាន អាយុ​៦៣​ឆ្នាំ​រស់នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្ត សៀមរាប ដែល​ពិធី​ប្រគល់​ផ្ទះ​អំណោយ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​៦​រោច ខែមាឃ​ឆ្នាំជូត​ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព លោកស្រី ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​សៀម រាប​។
ផ្ទះ​មនុស្សធម៌​ទី​៧៦​នេះ គឺជា​អំណោយ​របស់​សប្បុរសជន​លោក ឃឹម ប៉ូ​សាយ និង​លោកស្រី ម៉ម វាសនា ដែល​បានផ្តល់​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែលមាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ មាន ២​បន្ទប់ ដំបូល​ប្រក់​ស័ង្កសី​ភ្លី​ក្បឿង ជញ្ជាំង​ស្មា​តបត បាត​ក្រោម​ក្រាល​ការ៉ូ មាន​កម្ពស់​ផុតពី​ដី​០,៤​ម៉ែត្រ​។​

នៅក្នុង​ពិធី​នោះ​លោកស្រី ម៉ម វាសនា បានឱ្យដឹងថា ក្រោម​ការអំពាវនាវរ​បស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា​បាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប ក្នុងការ​កៀរគរ​មូលនិធិ​សប្បុរសជន ក្នុងការ​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌ របស់​ចលនា​កាកបាទក្រហម និង​ដោយ​មើលឃើញ​ភាពខ្វះខាត​
​ជាក់ស្តែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូល ដ្ឋា​ន សំខាន់​ជនពិការ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន​កុមារកំព្រា ដែល​គ្មាន​ទីជម្រក រស់​នៅបាន​សមរម្យ​នឹង​គេ​នៅក្នុង​សង្គមជាតិ ដូច្នេះ ហើយ​ទើប​លោកស្រី​ក៏បាន​ឧបត្ថម្ភ​នូវ​ផ្ទះមួយ​ខ្នង​នេះ តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​។​

លោកស្រី ទាង អេង ទៀ​សីហា បាន​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជា​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជា​ពល រដ្ឋ​គ្រប់រូប​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ លោកជំទាវ​ក៏បាន​ធ្វើការ​លើកទឹកចិត្ត​ដល់​បងប្អូន ត្រូវ​ចេះ​ដាំ​ដំណាំ​រួមផ្សំ​នៅ​ជិតៗ​ផ្ទះ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​នៅ​រដូវក្តៅ​នេះ​ត្រូវ​ចេះ​ថែរក្សា​សុខភាព ពិសេស​កូនចៅ​តូចៗ បើ​ឃើញថា​កូនចៅ​មិន​ស្រួល​ត្រូវ​ប្រញាប់​បញ្ជូនទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត និង​ផ្តាំផ្ញើ​ដល់​លោកតា លោកយាយ ត្រូវ​ចេះ​សម្អាត​ថែរក្សា​ផ្ទះ​ថ្មី​នេះ ដើម្បី​បានជា​ជម្រក​ដ៏​កក់ក្តៅ​តរៀង​ទៅ​។
លោកស្រី ទាង អេង ទៀ​សីហា ក៏បាន​ណែនាំ​រម្លឹក​ដល់​បងប្អូន​បន្ត​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​ករណី​ជំងឺ​កូ​វីដ​-១៩ គឺ​ត្រូវ​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល គឺ​ត្រូវ​ចេះ​ធ្វើ​អនាម័យ​ឱ្យបាន​ជាប្រចាំ ដោយ​លាង​សម្អាត​ដៃ​ជាមួយ​ទឹកសាប៊ូ អាល់កុល ឬ ជែ​ល និង​ពាក់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ ហើយ​យើង​គ្រប់រូប​ក៏ត្រូវ​តែ​ធ្វើការ​សម្រប​ខ្លួន ខិតខំ រៀន​រស់នៅ​ធម្មតា តាម​គន្លង​បែប​ថ្មី នៅតាម​សហគមន៍ និង​គ្រួសារ​ទាំងអស់​ផងដែរ​។​

សូមបញ្ជាក់ថា​៖ សម្រាប់​គ្រួសារ​លោកតា​និង​លោកយាយ បន្ថែម​ពីលើ​អំណោយ​ជា​ផ្ទះ​គ្រួសារ​ចាស់ជរា​នេះ​ក៏​ទទួលបាន​បន្ថែម​នៅ​មុង​១ ភួយ​១ សារុង​១ ក្រមា​១ កន្ទេល​២ អង្ករ​៦០​គីឡូ ក្រាម មី​១​កេស ត្រីខ​១​យួរ អាវយឺត​៤ សម្ភារ​ផ្ទះបាយ​មួយ ចំនួន និង​ថវិកា​៤០​ម៉ឺន​រៀល​។ សមាគមនារី​កម្ពុជា​ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍​ខេត្តសៀមរាប ក៏បាន​ឧបត្ថម្ភ​នូវ​ផ្ទាំង​សូ​ឡា​និង​អំពូល​១​ឈុត និង​ថវិកា​៤០​ម៉ឺន​រៀល​បន្ថែម​ផងដែរ​។ ដោយឡែក លោកតា លោកយាយ​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​ប្រគល់​ផ្ទះ​នេះ​ចំនួន​២០ នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ​១០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​២ និង​ថវិកា​៤​ម៉ឺន​រៀល​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង