ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សួងសុខាភិបាលកម្ពុជា-ថៃ បានព្រមព្រៀងអនុវត្ដសកម្មភាព អាទិភាពលើកកម្ពស់សុខភាពប្រជាពលរដ្ឋតាមព្រំដែន

166

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជានិងថៃ បានព្រមព្រៀងបន្ដកិច្ចសហប្រត្ដិការ ដោយពន្លឿនការអនុវត្ដ សកម្មភាពនានាដូចជា យុទ្ធសាស្ដ្រសុខាភិបាលតែមួយ យន្ដការសហប្រតិបត្ដិការ និងយន្ដការនៃការឆ្លើយតបគ្រោះអាសន្ន រួមទាំងនិយតកម្មសុខភាពអន្ដរជាតិ (IHR) ២០០៥ និងក្រុមឆ្លើយតបបន្ទាន់កម្ពុជា (RRT) រួមទាំងក្រុមការងារអង្កេតតាមដាន និងឆ្លើយតបបន្ទាន់ថៃ(SRRT) ។ បន្ថែមពីលើនេះ ភាគីទាំងពីរ បានព្រមព្រៀងបន្ដការអនុវត្ដសកម្មភាព អាទិភាពពិសេស រវាងខេត្ដឧត្ដរមានជ័យ និងសុរិន្ទផងដែរ ។

កិច្ចសហប្រតិបត្ដិកាអនុវត្ដអនុស្សរណៈនៃការយោគយល់គ្នា រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសកម្ពុជា និងថៃ “បានសម្តែងនូវការកោតសរសើរ និងអបអរសាទរ ជូនគ្នាទៅវិញទៅមក ចំពោះសមិទ្ធផលដ៏ធំធេងនេះ ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងផែនការសកម្មភាពរយៈពេល៣ឆ្នាំ ព្រមទាំងប្តេជ្ញាពង្រឹងមិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ”។

ភាគីទាំងពីរ រួមគ្នាអង្កេតតាមដាន ការការពារ និងត្រួតពិនិត្យជំងឺឆ្លងនៅតាមតំបន់ព្រំដែនរួមមាន ជំងឺដែលមានលេចឡើងថ្មី និងលេចឡើងវិញ (ការលុបបំបាត់ជំងឺគ្រុនចាញ់ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ការឆ្លើយតបបន្ទាន់ផ្នែកសុខភាពសាធារណៈ តាមបណ្ដោច្រកព្រំដែន និងការលើកកម្ពស់យុទ្ធសាស្ដ្រសុខាភិបាលតែមួយ។ ការពង្រឹងសមត្ថភាពបុគ្គលិកវេជ្ជសាស្ដ្រ និងសុខភាពសាធារណៈ (ការពង្រឹងធនធានមនុស្សវិស័យសុខាភិបាល ក្នុងការផ្ដល់សេវា ការថែទាំ និងការគ្រប់គ្រងជំងឺឆ្លង ព្រមទាំងការបណ្ដុះបណ្ដាលគ្រូបង្គោល លើជំនាញ អេពីដេមីសាស្ដ្រ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធបញ្ជូនជំងឺ (ពង្រឹងប្រព័ន្ធបញ្ជូនជំងឺកម្ពុជា) បង្កើតមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព (សហប្រតិបត្ដិការនៃការបង្កើតមន្ទីរពេទ្យ សម្ព័ន្ធមេត្រីភាព)

ភាគីទាំងពីរ បានព្រមព្រៀងបន្ដពង្រឹងសមត្ថភាព លើការត្រួតពិនិត្យជំងឺឆ្លង ដោយតាមរយៈការចែករំលែកព័ត៌មាន ដោយប្រើបច្ចេកវិទ្យា ថ្មីសមរម្យ ។ ភាគីទាំងពីរ បានព្រមព្រៀងបន្ដកិច្ចពិភាក្សា លើកិច្ចសប្រតិបត្ដិការផ្នែកផ្សេងៗទៀត និងពង្រីកវិសាលភាពខែគោលដៅ ដោយរួមបញ្ជូលកម្មវិធីសុខាភិបាលនៃកិច្ចសហប្រតិបត្ដិការអភិវឌ្ឍកម្ពុជា-ថៃ ជុំទីពីរ (២០២០-២០២២) ដែលនឹងត្រូវបានបង្ហាញ នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការដឹកនារួមលើកក្រោយនាឆ្នាំ២០១៩ នៅប្រទេសថៃ ។

ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពសាធារណៈថៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំរដ្ឋមន្ដ្រី ស្ដីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យសុខាភិបាល ដើម្បីរួមគ្នាពន្លឿនការអនុវត្ដការងារលើកម្ពស់សុខភាពប្រជាពលរដ្ឋ តាមបណ្ដោច្រកព្រំដែនទាំងពីរ ។

កិច្ចប្រជុំនេះ បានធ្វើឡើង យោងតាមអនុស្សរណៈយោគយល់គ្នា ដែលចុះហត្ថលេខា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងបាងកកប្រទេសថៃ ក្នុងគោលបំណង ពិនិត្យឡើងវិញ និងពិភាក្សាអំពីវឌ្ឍភាពនៃ ការអនុវត្ដអនុស្សរណៈនៃការយោគយល់គ្នា រួមមាន ការពិនិត្យលើកត្ដាប្រឈម នៃការអនុវត្ដកម្មវិធីកិច្ចសហប្រតិបត្ដិការអភិវឌ្ឍវិស័យសុខាភិបាល កម្ពុជា-ថៃ (២០១៧-២០១៩),ពិភាក្សាទិសដៅអនុវត្ដបន្ដ ក្នុងការពង្រឹងកិច្ចសហការទ្វេភាគី ក្នុងវិស័យសុខាភិបាលកម្ពុជា-ថៃ និងពិភាក្សាជាបឋមទៅលើផ្នែកផ្សេងទៀត សម្រាប់កិច្ចសហប្រតិបត្ដិការនាពេលអនាគត ។

ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រី គឺត្រូវបានដឹកនាំដោយសហប្រធាន ដែលភាគីកម្ពុជាដឹកនាំដោយ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងភាគីថៃ ដឹកនាំដោយ លោកសាស្ដ្រាចារ្យ Emeritus Dr. Piyasakol Sakolsata yadorn រដ្ឋមន្ដ្រីក្រសួងសុខភាពសាធារណៈ។ ភាគីទាំងពីរ បានទទួលស្គាល់សមិទ្ធផល នៃកិច្ចសហប្រតិបត្ដិការ ដែលក្នុងនោះរួមមាន៖ ការពង្រឹងសមត្ថភាព ការចែករំលែកព័ត៌មាន ចំណេះដឹងបទពិសោធន៍ ការអនុវត្ដន៍ល្អៗ និងមេរៀនជាបទពិសោធន៍ទាក់ទងទៅនឹងជំងឺឆ្លង ជំងឺដែលបានលេចឡើងថ្មី និងលេចឡើងវិញ រវាងខេត្ដ ដែលនៅជាប់ព្រំដែន ក្នុងរយៈពេល១ឆ្នាំកន្លះ នៃការអនុវត្ដកិច្ចព្រមព្រៀងខាងលើនេះ៕

    

 

អត្ថបទដែលជាប់ទាក់ទង