ចាប់ជនជាតិចិន៧នាក់ ដែលផ្សព្វផ្សាយមុខរបរម៉ាស្សា បង្កប់សេវាកម្មផ្លូវភេទ
ខេត្តព្រះសីហនុ៖ ជនសង្ស័យជនជាតិចិន៧នាក់ ដែលបានផ្សព្វផ្សាយមុខរបរម៉ាស្សា បង្កប់សេវាកម្មផ្លូវភេទ ត្រូវបាននគរបាលខេត្តព្រះសីហនុ បង្រ្កាបបានហើយ ហើយនៅពេលដែលហៅអ្នកជំនាញ មកធ្វើការបកប្រែភាសាចិន ក្នុងខិត្តប័ណ្ណទាំងនោះ មានន័យត្រឹមតែ សេវាកម្មម៉ាស្សាប៉ុណ្ណោះ ប៉ុន្តែរូបភាព បានបង្កប់ ទៅជាការផ្សព្វផ្សាយអាជីវកម្មផ្លូវភេទ ឬ ពេស្យាចារ ដែលជាអំពើខុសច្បាប់ នៅប្រទេសកម្ពុជា។
ជាតិចិនទាំង៧នាក់ នោះនគរបាលបានធ្វើការអប់រំ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះទាំងស្រុង ពីព្រោះវាជាអំពើខុសច្បាប់នៅកម្ពុជា ។ នៅយប់ថ្ងៃទី១២ ខែសីហា កន្លងទៅនេះនគរបាលខេត្តព្រះសីហនុ បានឃាត់ជនជាតិចិន៦នាក់ ដែលជាអ្នកដើរផ្សព្វផ្សាយចែកខិត្តប័ណ្ណម៉ាស្សា និងដកហូតបានខិត្តប័ណ្ណជាច្រើនសន្លឹក។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឱ្យដឹងថា “ពេលដែលហៅអ្នកជំនាញបកប្រែភាសាចិន ក្នុងខិត្តប័ណ្ណទាំងនោះ មានន័យត្រឹមតែ សេវាកម្មម៉ាស្សាប៉ុណ្ណោះ ប៉ុន្តែរូបភាព វាបង្កប់ ទៅជាការផ្សព្វផ្សាយអាជីវកម្មផ្លូវភេទ ឬ ពេស្យាចារ ដែលជាអំពើខុសច្បាប់ នៅប្រទេសកម្ពុជា។ បុរសជនជាតិចិនទាំង៧នាក់ នោះនគរបាលបានធ្វើការអប់រំ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះទាំងស្រុង ពីព្រោះវាជាអំពើខុសច្បាប់នៅកម្ពុជា”។
លោកឧត្តមសេនីយ៍ទោស្នងការ បញ្ជាក់ថាកាលពីយប់ថ្ងៃទី១២ ខែសីហា ២០១៨កន្លងទៅនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានសហការគ្នា ស្រាវជ្រាវឆ្មក់ចាប់បានជនជាតិចិន ដែលជាអ្នកដើរផ្សព្វផ្សាយចែកខិត្តប័ណ្ណម៉ាស្សានោះ បានចំនួន៧នាក់ និង ដកហូតបានខិត្តប័ណ្ណ ជាច្រើនសន្លឹក ហើយនៅពេលដែលហៅអ្នកជំនាញ មកធ្វើការបកប្រែភាសាចិន ក្នុងខិត្តប័ណ្ណទាំងនោះ មានន័យត្រឹមតែ សេវាកម្មម៉ាស្សាប៉ុណ្ណោះ ប៉ុន្តែរូបភាព បានបង្កប់ ទៅជាការ ផ្សព្វផ្សាយអាជីវកម្មផ្លូវភេទ ឬ ពេស្យាចារ ដែលជាអំពើខុសច្បាប់ នៅប្រទេសកម្ពុជា៕