នគរបាលស្រុកសៀមប៉ាង រឹបអូសឈើធ្នុងជាង១០ម៉ែត្រគូប
ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៨ កំលាំងប៉ុស្តិ៍រដ្ឋបាលឃំុព្រែកមាស នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង បានចុះសហការ ជាមួយជំនាញផ្នែករដ្ឋបាលព្រៃឈេី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ហុង គឹមសាន ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តស្ទឹង ត្រែង បានចុះឆែកឆេរផ្ទះមួយកន្លែងនៅភូមិខិះស្វាយ ឃំុព្រែកមាស ដែលមានរក្សាទុកឈេីប្រណិតប្រភេទឈេី (ធ្នង) ខុសច្បាប់ជាច្រេីនម៉ែត្រគូប ទេីបបញ្ជាអោយជំនាញរឹបអូសដឹកយករក្សាទុក វាស់វែងរហូតថ្ងៃទី១៣ សីហា ទេីបរួចរាល់ ដែលមានចំនួន១៣១៩ដំុ ស្នេី១០,៧០១ម៉ែត្រគូប ហេីយវត្ថុតាងបានរក្សាទុកនៅផ្នែករដ្ឋបាលព្រែឈេីព្រែកមាស ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។