លោកអភិបាលខេត្តព្រះសីហនុ និងលោកស្រី ចុះសួសុខទុកកុមារកំព្រា
ព្រះសីហនុ ៖ នៅថ្ងៃទី១៤ កុម្ភៈនេះ ជាមួយអ្នកជាទីស្រឡាញ់ អាចជាក្រុមគ្រួសារ គូស្នេហ៍ ឬមិត្តភក្តិ ព្រមទាំងតំណាងទឹកចិត្តរបស់ខ្លួន លោកអភិបាលខេត្តព្រះសីហនុ គួច ចំរើន និងលោកស្រី អ៊ូ ធីតាពៅ បាននាំយកនូវអាហារនំភីហ្សាគ្រឿងភេសជ្ជៈ ទៅដល់ក្មួយៗដែលរស់នៅក្នុងបុរីកុមារ ក្នុងមនោសញ្ចេតនារីករាយ នៅពេលមនុស្សនៅជុំវិញពិភពលោក តែងប្រារព្ធថ្ងៃ ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ ហើយវាក៏អាចជាថ្ងៃដ៏វិសេស សម្រាប់សេចក្ដីស្រលាញ់។
ទោះបីជាយ៉ាងណា នៅក្នុងប្រទេសកម្ពុជា មានយុវវ័យជាច្រើន កំពុងតែភ្លើតភ្លើន យល់ច្រឡំនឹងបុណ្យវប្បធម៌បែប បច្ចឹមប្រទេសមួយនេះ ដោយអ្នកខ្លះថែមទាំងបានប្រព្រឹត្តិទង្វើខុសឆ្គងប្រពៃណីខ្មែរ ដោយសំអាងទៅលើបុណ្យនៃក្ដីស្រឡាញ់ ឬ Valentine’s Day ដូចនេះយុវជនទាំងអស់គួរតែត្រូវធ្វើសម្រាប់យុវវ័យ ក៏ដូចជាមនុស្សទូទៅ គួរតែបង្ហាញ ក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក រវាងកូន និងឪពុកម្ដាយ រវាងបងប្អូន រវាងគូសង្សារ រវាងមិត្តភក្តិ រវាងមិត្តរួមការងារ និងរវាងជាតិសាសនា ដោយក្នុងអត្ថន័យនៃក្ដីស្រឡាញ់ដ៏បរិសុទ្ធ ចំពោះគ្នានិងគ្នា ខណៈក្ដីស្រឡាញ់ ពុំមានតែមួយថ្ងៃនេះទេ។ ក្នុងឱកាសនោះដែរ លោកស្រីអ្នកគ្រប់គ្រងបុរីកុមារក្រុងព្រះសីហនុក៏បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្តព្រះសីហនុ និងលោកស្រី គណៈប្រតិភូដែលបានចុះសួរសុខទុក្ខនិងយកនៅនូបគ្រឿងបរិភោគ pizza និង ថវិកាផ្តល់ជូនដល់ក្មួយនិងអ្នកគ្រប់គ្រងនៅទីនោះផងដែរ៕