ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការនគរបាល​ស្រុក​កំរៀង​ត្រូវបាន​ផ្អាក​ការងារ​បណ្តោះអាសន្ន ក្រោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ដោះលែង​មេខ្យល់ ដែល​នាំ​ពលករ​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​

54

 

(​បាត់ដំបង​)៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាល​ស្រុក​កំរៀង​។

​ការសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​នេះ បាន​ធ្វើឡើង​ក្រោយពី​មានការ​បែកធ្លាយ​ព័ត៌មាន និង​រូបភាព​បង្ហាញថា លោក​អធិការ​រូបនេះ បាន​លួច​ដោះលែង​មេខ្យល់​ដែល​នាំ​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ គ្រា​ដែលមាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ទោះជា​យ៉ាងនេះ​ក្តី បើតាម​សេចក្តីសម្រេច​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា បន្ទាប់ពី​ផ្អាក​ការងារ​បណ្តោះអាសន្ន​នេះ លោក គឹម ពន្លក ត្រូវ​បង្ហាញមុខ នៅ​ការិយាល័យ​បុគ្គលិក រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុសឆ្គង និង​រង់ចាំ​ការសម្រេច​ជាថ្មី​៕​

អត្ថបទដែលជាប់ទាក់ទង