មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែង បើកការប្រកួតប្រជែងរមណីយ៍ដ្ឋានស្អាតជាងគេ ឆ្នាំ២០២១ ដើម្បីលើកកម្ពស់វិស័យទេសចរណ៏
ស្ទឹងត្រែង៖ មន្ទីរទេសចណ៍ ខេត្ដស្ទឹងត្រែងបាន រៀបចំដាក់ឲ្យមានការប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ តាមរយៈការវាយតម្លៃពីភ្ញៀវទេសចរ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឱ្យកាន់តែល្អ ប្រសើរឡើង ឆ្នាំ២០២១ នៅក្នុងខេត្ត ។
ក្នុងឱកាសចុះពិនិត្យនៅតាមតំបន់រមណីដ្ឋានអេកូទេសចរណ៏នានា កាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២១ នៅខេត្តស្ទឹងត្រែង លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖ នៅឆ្នាំ២០២១នេះ លោក និងរៀបចំឲ្យមានការប្រឡងប្រណាំងរមណីយដ្ឋានស្អាតជាងគេ ដើម្បីលើកកម្ពស់ និងទាក់ ទាញ ភ្ញៀវទេសចរនិយមមកកម្សាន្តរមណីយដ្ឋានស្អាតជាងគេនេះ ហើយតាមរយៈការលើកសរសើរពីភ្ញៀវទេសចរ មន្ទីរនឹងដាក់បញ្ចូលរមណីយដ្ឋានណាដែល មានភាព ស្អាត បរិស្ថានល្អ សេវាកម្មល្អ ធានាបាននូវ សុខសុវត្ថិភាព មាន ភ្ញៀវច្រើន និងត្រូវបានលើកទឹកចិត្តជូនបន្ថែមទៀត។ ឆ្នាំ២០២១នេះ មានភ្ញៀវទេសចរណ៏ ចូលមកទស្សនាកម្សាន្ដនៅខេត្ដស្ទឹងត្រែង ចំនួនជាង១ម៉ឺន៥ពាន់នាក់ ។
លោកបន្តថា៖ កត្តានេះមន្ត្រីជំនាញធ្លាប់បានផ្សព្វផ្សាយដល់ម្ចាស់សហគមន៍អេកូទេសចរណ៍នៅក្នុងខេត្តជារៀងរាល់ឆ្នាំឱ្យរៀបចំកែលម្អតំបន់រមណីយ ដ្ឋានឱ្យបានល្អទៅតាមស្តង់ដារ ដើម្បីប្រកួតប្រជេងគ្នា រវាងរមណីយដ្ឋាននីមួយៗ ក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាម ក៏ដូចជាចូលឆ្នាំប្រពៃណីជាតិខ្មែរ យើងខាងមុខផងដែរ។
លោកទួន ថាំង ប្រធានរមណីយដ្ឋានទឹកឈួរជួរចាប បានបញ្ជាក់ឲ្យដឹងថា៖ ឆ្នាំ២០២១នេះនៅតាមរមណីយដ្ឋាននីមួយៗ មានភ្ញៀវទេសចរមកលេងកម្សាន្តជាហូរហែដែរ ចំណែកបរិស្ថាន សន្តិសុខក៏មានសុវត្ថិភាពល្អ តូបអង្គុយកម្សាន្តក៏រៀបចំបានច្រើន មានភាពរឹងមាំ មានកន្លែងលេងទឹក- ឧបករណ៍ជិះលើទឹក-កន្លែងលេងកីឡា-សម្រាប់បំពេញតម្រូវការចង់បានរបស់ភ្ញៀវទេសចរដែលមកលេង។
សូមរំលឹកថា៖ ខេត្តស្ទឹងត្រែងភ្ញៀវទេសចរជាតិ និយមមកលេង រមណីយដ្ឋានអេកូទេសចរណ៍ចំនួន ៤រួមមាន៖ រមណីយដ្ឋានអូរឬស្សីកណ្តាល-ផ្សោតព្រះរំកិល-បូរីអូរស្វាយ-ភ្នំជំរកសត្វឆ្វាំង និងទីតាំងរមណី យដ្ឋានផ្សេងៗចំនួន៦កន្លែងទៀត ដូចជា-ទឹកឈួរជូចាប–កោះខ្សាច់- -បក្សីមេគង្គ-ស្ទឹងត្រែងរីស្សត-ចំការក្រូច-ជំនោរកោះខ្សាច់ជាដើម។ ក្នុងរយៈពេល ៣ថ្ងៃនៃបុណ្យចូលឆ្នាំចិនវៀតណាមនេះនៅខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយ ដ្ឋានសរុប១២.៨៣៣ នាក់ថយចុះប្រមាណ៦០%បើ ប្រៀបធៀបក្នុង រយៈពេលដូចគ្នាឆ្នាំ២០២០ដែល មានភ្ញៀវ ២៣.៦៦៤នាក់ ៕ សំរិត