ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ តាមរយៈ​ប្រព័ន្ធ​វីដេអូ ស្តីពី​ការពង្រឹង​ការងារ​គ្រប់គ្រង​ការធ្វើ​ច​ក្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​

53

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ស្តីពី​ការពង្រឹង​ការងារ​គ្រប់គ្រង​ការធ្វើ​ច​ក្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ក្រោម​អធិបតីភាព​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក លោក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នាពេលនេះ​
– ពង្រឹង​ការងារ​ឆ្លងដែន​ដោយ​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​ប្រទេសជិតខាង មានដូចជា​ប្រទេស​ថៃ និង​វៀតណាម​។​
– ការងារ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​ធ្វើ​ច​ក្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​។​
– ការព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ៕​

អត្ថបទដែលជាប់ទាក់ទង