ប្រជាពលរដ្ឋរស់នៅតាមសហគមន៍នានា តំបន់ការពារធម្មជាតិ ពួកគាតបានកែប្រែទម្លាប់ពីការបំផ្លាញធនធានធម្មជាតិ មកបម្រើវិស័យទេសចរណ៍វិញ
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២១នេះថា៖ ប្រជាសហគមន៍ទាំង នោះ ពីមុនពួកគាត់បានប្រកបរបរបរបាញ់សត្វកាប់ឈើលក់ ជាដើម ប៉ុន្តែឥឡូវនេះ មានការយល់ដឹងច្រើនដោយងាកមកធ្វើរបរកសិកម្ម សិប្បកម្ម ការដាំដំណាំ ចិញ្ចឹមសត្វនិងការផ្តល់សេវាកម្មទេសចរណ៍បែបធម្មជាតិវិញ។
ប្រជាពលរដ្ឋនៅតាមសហគមន៍ការពារធម្មជាតិ បានកែប្រែទម្លាប់ពីការបំផ្លាញធនធានធម្មជាតិ មក
បម្រើវិស័យទេសចរណ៍វិញដើម្បីចូលរួមថែរក្សាអភិរក្ស ធនធានធម្មជាតិទាំងនោះឱ្យបានគង់វង្ស និងលើកកម្ពស់ជីវភាពតាមបែបអាជីវកម្មថ្មី។
លោកបានបញ្ជាក់ថា៖ តំបន់សហគមន៍ការពារធម្មជាតិភាគច្រើន ជារមណីយដ្ឋានដែលបាន ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តរាប់ពាន់នាក់រៀងរាល់ឆ្នាំ និងបានបង្កើតការងារជូនប្រជាកសិករ ជាច្រើន។
បងប្អូនប្រជាសហគមន៍ពីមុនដែលរស់នៅតំបន់ការពារធម្មជាតិ មុខរបរពួកគាត់មានតែ២ទេ ចូលព្រៃកាប់ឈើបរបាញ់សត្វនិងចូលទៅព្រៃដើម្បីប្រមូលយកនូវអនុផលព្រៃឈើ។ ប៉ុន្តែឥឡូវនេះបន្ទាប់ពីយើងបានជម្រាបនូវគោលនយោបាយស្តីពីការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាននានា តាមរយៈក្រសួងបរិស្ថានយើងឃើញបងប្អូនប្រជាសហគមន៍មានការយល់ដឹងនិងកាត់បន្ថយការពឹងពាក់អាស្រ័យទៅលើធនធានធម្មជាតិរបស់យើង។ ពួកគាត់បានជ្រើសរើសនៅជម្រើសថ្មីដែល ក្រសួងនិងអង្គការដៃគូដាក់ជូនគាត់បង្កើតមុខរបរថ្មីការ គ្រប់គ្រងទេសចរណ៍ធម្មជាតិ ការកែច្នៃអនុផលព្រៃ ឈើដែលមិនមានសម្ពាធធ្ងន់ទៅលើធនធាន ធម្មជាតិ ងាកមកជាការកែច្នៃបែបសិប្បកម្មវិញយកឫស្សីមកធ្វើសម្ភារប្រើប្រាស់ និងការត្បាញ និងចងក្រងការ ប្រមូលទឹកឃ្មុំ ។
សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិដែលបង្កើតឡើងនៅក្នុងក្របខណ្ឌនៃក្រសួងបរិស្ថាន ដែលកំពុង ការពារអភិរក្សធនធានធម្មជាតិមានចំនួន៧០កន្លែង, តំបន់រ៉ាមសារសរុបចំនួន៦៧កន្លែង,ចំណែករបៀងអភិរក្សជីវចម្រុះចំនួន៣កន្លែង។ រហូតមកដល់បច្ចុប្បន្ននេះក្រសួងបរិស្ថានបានទទួលស្គាល់តំបន់ការពារធម្មជាតិចំនួន១៧២តំបន់ ហើយមានប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ និងអាស្រ័យផលរាល់ថ្ងៃ ៕. សំរិត