ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្ត​បាត់ដំបង​បង្កើន​ការប្រុងប្រយ័ត្ន​និង រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល

35

 

​ភ្នំពេញ​៖ អាជ្ញាធរ​ស្រុក​កំរៀង លោក សុខ គឹម​ខុន បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦ កុម្ភៈ​ឆ្នាំ​២០២១​នេះ​ថា​៖ រដ្ឋបាល​ស្រុក​កំរៀង​កំពុង​ខិតខំ រៀបចំ​បន្ថែមទៀត តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល មូល​ហេតុថា រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ កម្ពុជា និង​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​អាចឱ្យ​ពល ករ​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ​កាន់តែ ច្រើនឡើង ។ អាជ្ញាធរ​ស្រុក​ជាប់ តំបន់​ព្រំដែន ខេត្តបាត់ដំបង កំពុងមាន​ការប្រុងប្រយ័ត្ន និង រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត ដើម្បី​ត្រៀម​ទទួល​ពលករ ។​
លោក សុខ គឹម​ខុន អភិបាលស្រុក​កំរៀង បានឱ្យដឹងថា មកទល់ពេលនេះ មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី​បាន​
​រៀបចំ​តម្លើង​បាន​១០០ ភាគរយ​ហើយ លើ​ផ្ទៃដី​ប្រមាណ ២​ហិកតា ។​
លោក​អភិបាលស្រុក​បញ្ជាក់ថា មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី​នេះ ជា​ប្រភេទ តង់​ចល័ត​របស់​កង​អង្គរក្ស​សម្តេច​តេ​ជោ និង​តម្លើង​ដោយ​កង​អង្គរក្ស​ផ្ទាល់ ដែលមាន​៤២​តង់ អាចដាក់ ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ៨​ទៅ ១២​នាក់ ក្នុង​មួយតង់​ចល័ត ។​
លោក​បញ្ជាក់ថា តង់​ចល័ត​ថ្មី​មិនទាន់​ដាក់​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅឡើយ​ទេ គឺ​សម្រាប់​ត្រៀម​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទទួល​ពលករ​ដែល​ត្រឡប់​មកពី​ថៃ ដែល​អាច​នឹង​កើន ឡើង​ទៀត នឹងធ្វើ​ឱ្យ​មណ្ឌល ច​ត្តា ឡី​ស័ក ដែលមាន​បី​ទីតាំង​រួចទៅហើយ​នោះ​ពេញ នឹង​បន្ត​យកមក​ដាក់ ទីតាំង​ថ្មី​នេះ​។​
លោក​អភិបាលស្រុក​កំរៀង​បន្តថា​នៅពេល​មាន​បុណ្យទាន ចំនួន​ពលករ​ត្រឡប់​មកពី​ថៃ នឹង​កើនឡើង ដែល​បច្ចុប្បន្ន​មាន​ពលករ​ត្រឡប់​មកពី​ថៃ​ចន្លោះ​ពី​៧០​ទៅ​២០០​នាក់​ក្នុង​មួយថ្ងៃៗ ។ ចំនួន​នេះ អាច​នឹង​កើន ឡើង​ចាប់ពី​ថ្ងៃទី​១២ ឬ ១៣ ខែមីនា​ខាងមុខ​ទៅ ព្រោះ​បុណ្យចូលឆ្នាំ​ខ្មែរ​នឹង​ជិត​មកដល់ គឺ​ពលករ​អាច​សម្រុក​នាំគ្នា​មក​ច្រើន ហើយ​ការបន្ថែម​មណ្ឌល​ច​ត្តា​ឡី​ស័ក នឹង​គិតគូរ​បន្ថែម ទៀត​ទៅតាម​ស្ថានភាព​ពលករ​ជាក់ស្តែង​។ ទទ្ទឹម​នឹង​នេះ អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​បង្កើន​ការ​ប្រុង ប្រយ័ត្ន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ពលករ​ដែល​ត្រឡប់​មកពី​ថៃ ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​បាន​គ្រប់គ្នា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល ដាល​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍ ។​
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរ បាន​អំពាវនាវ​ដល់​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ សូមមេត្តា​ធ្វើការ​នៅ​ទីនោះ​រកលុយ​ចិញ្ចឹម​គ្រួសារ​សិន កុំ​ទាន់​អាល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ រង់ចាំ​ឱ្យ​សភាព​ការ ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ​ស្ងប់ស្ងាត់​សិន ដើម្បី​ចៀស វាង​ការឆ្លង​រាលដាល​ជំងឺ​នេះ​ចូល​សហគមន៍​
​ខ្មែរ ៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង