គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះពិនិត្យដោយពង្រឹងសុវត្ថិភាពទេសចរណ៍ តាមភោជនីយដ្ឋាន
ភ្នំពេញ៖គណៈបញ្ជាការឯកភាពខណ្ឌចំការមនបានប្រើប្រាស់កម្លាំងចម្រុះពិសេសផ្នែកជំនាញខាងទេសចរណ៍ដើម្បីចុះទៅត្រួតពិនិត្យ និងពង្រឹងសុវត្ថិភាពទេសចរណ៍នៅតាមបណ្ដាភោនីយដ្ឋាននិមួយៗនៅក្នុងមូលដ្ឋានខណ្ឌចំការមន នៃរាជធានីភ្នំពេញអោយកាន់តែល្អប្រសើរបន្ថែមទៀត។ហើយសកម្មភាពការងារនេះបានចុះត្រួតពិនិត្យកាលពីយប់ថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២១នេះដោយបានការអនុញ្ញាតពីសំណាក់លោកថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ហើយគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន បានចូលរួមសហការជាមួយក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ នៃក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងពង្រឹងវិធានសុវត្ថិភាពទេសចរណ៍នៅតាមភោជនីយដ្ឋាន ដែលស្ថិតនៅភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បានចំនួន ០៣ទីតាំង រួចមាន៖
ទី១-ភោជនីយដ្ឋាន K ឆ្ងាញ់
ទី២-ភោជនីយដ្ឋាន ផ្កាននោងនិងទី
៣-ភោជនីយដ្ឋាន ភ្នំមាស៕