សម្តេចភក្តី សាយ ឈុំ ចុះជួបសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់កាកាបទី២ ខណ្ឌពោធិ៏សែនជ័យ ផ្ដល់ការលើកទឹកចិត្ដ
ភ្នំពេញ៖ ព្រឹថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៧:៣០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បន្ទាប់ពីបានស្តាប់លោកស្រីចៅសង្កាត់ ជំរាបរាយការណ៌ជូន អំពីសភាពការណ៌ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពីការអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការលំបាក បញ្ហាប្រឈមខ្លះៗ ដែលអាជ្ញាធរសង្កាត់ និងមន្ត្រីមូលដ្ឋានបានជួប និងបានសម្រួលដោះស្រាយកន្លងមក និងស្តាប់សំណូមពររបស់មន្ត្រីថ្នាក់ភូមិ….សម្តេចប្រធានក្រុមការងារ បានសម្តែងនូវការសប្បាយរីករាយ ហើយវាយតំលៃខ្ពស់ចំពោះការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរសង្កាត់ និងមន្ត្រីមូលដ្ឋានទាំងអស់…..។
ក្នុងឱកាសនោះដែរសម្តេចភក្ដី សាយ ឈុំ
ក៏បានជំរាបជូនអំពីសភាពការណ៍ និងពីវឌ្ឍនភាពការងារវិស័យជាច្រើនរបស់រាជរដ្ឋាភិ បាល និងសមិទ្ធផលធំៗថ្មីៗរបស់សង្គមជាតិប្រទេសជាតិ… ហើយព្រមគ្នាក្នុងឱកាសនោះដែរ សម្តេចក៏បានជំរាបដល់លោកអភិបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធសូមឲ្យយកចិត្តទុកដាក់សម្រួលដោះស្រាយបញ្ហាលំបាក និងសំណូមពររបស់ប្រជាជននៅមូលដ្ឋានឲ្យបានសមស្របឆាប់ រហ័សព្រមទាំងតាមនិតិវិធីច្បាប់ផ្តល់អនុ សាសន៌ដល់មន្ត្រីសង្កាត់ និងមន្ត្រីមូលដ្ឋាន.។ បន្តខិតខំអនុវត្តឲ្យកាន់តែល្អតាមតួនាទីភារកិច្ច…ជាពិសេសយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើការរក្សា សន្តិសុខ សណ្តាប់សាធារណៈ ក្នុងមូលដ្ឋាន ចាត់វិធានការបង្ក្រាប ទប់ស្កាត់បទល្មើសនានា រួមទាំងបញ្ហាគ្រឿងញៀន។ -ផ្តល់សេវាសាធារ ណៈ បំរើប្រជាជនដោយគ្មានការរើសអើង និងប្រកបដោយតម្លាភាព គុណ ភាព ប្រសិទ្ធភាព និងឆាប់រហ័ស.។ -បង្កើនស្មារតីទទួលខុសត្រូវខ្ពស់បញ្ហារក្សាការពារធនធាន ទ្រព្យសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធ ដែលមាននៅក្នុងមូលដ្ឋានសង្កាត់យើង…។ -យកចិត្តទុកដាក់តាមដាន និងដោះស្រាយជូនប្រជាជនដែលជួបការលំបាលរងផលប៉ះពាល់ និងអ្នកដែលរងគ្រោះដោយបង្កលក្ខណៈ និងលើកទឹកចិត្តជំរុញអាជីវកម្ម ផលិតកម្មជាលក្ខណៈគ្រួសារ ដើម្បីទ្រទ្រង់ និងលើកកំពស់ជីវភាពរស់នៅរបស់បងប្អូននៅក្នុងសម័យកូវីដ-១៩។ -ចំពោះមុខវិបត្តិកូវីដ ១៩ សម្តេចបានក្រើនរំលឹកឲ្យមន្ត្រី កងកម្លាំងមានសមត្ថកិច្ចយើងបន្តយកចិត្តទុកដាក់ អប់រំ និងផ្សព្វផ្សាយដល់ប្រជាជនយើងឲ្យខិតខំអនុវត្តរាល់វិធានការកការងាររបស់រាជរដ្ឋាភិបាល និងក្រសួងជំនាញ….។ -ចំពោះក្មួយៗយុវជនដែលជាកម្លាំងបន្តវេនរបស់សង្គមជាតិ…ក្មួយៗត្រូវខិតខំប្រឹងប្រែងធ្វើការងារផង រៀនសូត្រផងដកពិសោធន៍ផងដើម្បីបង្កើនសមត្ថភាព លទ្ធភាព ជួយខ្លួនឯងផ្ទាល់ផង ជួយក្រុមគ្រួសារ និងរួមចំណែកជួយសង្គមជាតិ និងប្រទេសជាតិផង។ ចំពោះការងារបំពេញភារកិច្ច ក៏ដូចជាក្នុងជីវភាពរស់នៅប្រកបមុខរបរអាជីវកម្មនានា គឺមានកត្តារួមផ្សំជាច្រើនដែលនាំយើងឲ្យទទួលជោគ ជ័យ។ ក៏ប៉ុន្តែកត្តាដែលសំខាន់មិនអាចខ្វះបាននោះគឺ កត្តាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់យើង គឺត្រូវត រឹងមាំ…ហើយមិនត្រូវធ្វេសប្រហែសភ្លេចខ្លួនឡើយ មុនអញ្ជើញត្រឡប់វិញសម្តេចប្រធានក្រុមការងារបានអញ្ជើញចុះពិនិត្យភូមិសាស្ត្រនៃសង្កាត់ព្រមទាំងបានពិនិត្យទីតាំងដីសំរាប់ការសាងសង់អគារសាលាសង្កាត់ថ្មីដែលមានទំហំក្បាលដីប្រវែង២០ម៉ែត្រ និងជម្រៅប្រវែង១៦ម៉ែត្រ ស្ថិតនៅភូមិកាកាបផងដែរ ៕ សំរិត