ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារី​វ័យក្មេង​ម្នាក់ រត់តាម​សង្សារ​ចេញពី​កន្លែង​ធ្វើច​ត្តា​ឡី​ស័ក​

44

 

​ព្រះវិហារ​៖ នារី​វ័យក្មេង​ម្នាក់ បាន​រត់តាម​សង្សារ​របស់ខ្លួន​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយកន្លែង​ស្ថិតនៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បង្ហោះ​លេ​ី​ហ្វេ​ស​ប៊ុ​កដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានឱ្យដឹងថា នារី​វ័យក្មេង​រូបនេះ បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ។ នារី​រូបនេះ​មានឈ្មោះ ធា ជី​ថា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ចង្វា ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

​របាយការណ៍​បន្ថែមថា នារី​រូបនេះ​រត់តាម​សង្សារ​ឈ្មោះ ឌិន សា​មុ​ឺ​យ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គការ​អេដស៍ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។
​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ប្រាប់​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ នេះ​ថា នារី​រូបនេះ​ត្រូវបាន​មន្ត្រី​មន្ទីរ​សុខាភិបាល​តាមរក​ឃេ​ី​ញ និង​យកទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិញ​ហេ​ី​យ​។
​បេ​ី​តាម​លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា នារី​រូបនេះ បាន​តម្រូវឱ្យ​ធ្វេ​ី​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ឡេ​ី​ង​វិញ​។ មន្ត្រី​សុខាភិបាល ក៏បាន​តាមរក​អ្នកពាក់ព័ន្ធ​យកមក​ធ្វេ​ី​ច​ត្តា​ឡី​ស័ក​ផងដែរ​។
​លោកស្រី យក់ សម្បត្តិ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វេ​ី​ច​ត្តា​ឡី​ស័ក​សូម​ចូលរួម​សហការ​កុំ​រត់គេច​ពី​កន្លែង​ធ្វេ​ី​ច​ត្តា​ឡី​ស័ក​។ ការ​ធ្វេ​ី​បែបនេះ​ងាយ​នាំឱ្យមាន​ហានិភ័យ​ក្នុងការ​ចម្លងជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​។
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ម្សិលមិញ បាន​ដាក់ចេញ​បទបញ្ជា​ឱ្យ​អនុ​វិធានការ​ច្បាប់​ឱ្យបាន​តឹងរឹង​ចំពោះ​អ្នក​រត់គេច​ពី​កន្លែង​ធ្វេ​ី​ច​ត្តា​ឡី​ស័ក​នេះ​។

​អនុក្រឹត្យ​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញចូល ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ត្រង់​ជំពូក​ទី​៥ ស្តីពី​ទណ្ឌកម្ម ក្នុង​មាត្រា​៨ បាន​ចែងថា អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹកជញ្ជូន​ណា​ដែល​គេចវេស​មិនឱ្យ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ធ្វើការ​ត្រួតពិនិត្យ ឬ​មិន​សហការ​ជាមួយនឹង​មន្ត្រី​ច​ត្តា​ឡី​ស័ក​ក្នុងការ​អនុវត្តន៍​វិធានការ​សុខាភិបាល ឬ​មិន​បំពេញ​តាម​បែបបទ​ដែលមាន​កំណត់​ក្នុង​អនុក្រឹត្យ​នេះ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ២០​ម៉ឺន​រៀល ទៅ ១​លាន​រៀល ទៅតាម​ទំហំ​នៃ​បទល្មើស និង​តម្រូវឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល​។​

​ក្នុង​មាត្រា​នេះ បានចែង​ទៀតថា ការទទួល​ពិន័យ​អន្តរការណ៍​នេះ មិន​ធ្វើឱ្យ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​រួចផុត​ពី​ការទទួលខុសត្រូវ​ខាង​ព្រហ្មទណ្ឌ​ដែលមាន​ចែង​នៅក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​ឡើយ​។ ជន​ណា​ដែល​ក្លែងបន្លំ​ឯកសារ​ពាក់ព័ន្ធ​សុខភាព ក្នុង​គោលបំណង​គេចវេស​ពី​ការអនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​៕​

អត្ថបទដែលជាប់ទាក់ទង