រដូវចូលឆ្នាំប្រពៃណីចិន ទៅដើរលេងតាមខេត្ត ចោរគាស់ផ្ទះលួចយកលុយម៉ូតូ អលង្ការជិតជាង២ម៉ឺនដុល្លារ
ភ្នំពេញ : ម្ចាស់ផ្ទះម្នាក់មុនចាលចេញពីផ្ទះបានចាក់សោផ្ទះត្រឹមត្រូវ តែបែរជាចោរគាស់ផ្ទះលួចយកលុយ គ្រឿងអលង្ការសរុបជាង២ម៉ឺនដុល្លារបង្កការភ្ញាក់ផ្អើលការភ្ញាក់ផ្អើល កាលថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២១ចំណុច តាមផ្លូវលេខ៤៤០ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ ផល ភេទប្រុសអាយុ៥៦ឆ្នាំមុខរបរម៉ៅការសំណង់ស្នាក់នៅផ្ទះកើតហេតុខាងលើ បានប្រាប់បាត់បង់សម្ភារ:ដូចជាសម្ភារះបាត់បង់មាន:ខ្សែដៃពេជ្រ ១ខ្សែមានតម្លៃ 14000$,ក្រវឹកពេជ្រ៣គូ តម្លៃ៩០០០$ខ្សែករប្លាកទីន4ខ្សែក្នុង១ខ្សែតម្លៃ៦០០$ ,ខ្សែដៃប្លាកទីន4ខ្សែក្នុង១ខ្សែតម្លៃ1300$,លុយដុល្លារអាមេរិក4800$
6/ម៉ូតូចំនួន3គ្រឿងម៉ាក ឃ្លីក ១គ្រឿងមិនចាំស្លាកលេខម៉ាកscopyចំនួន០៣គ្រឿងសរុបជាង២មុឺនដុល្លា ។
ប្រភពព័ត៍មានអោយដឹងថាម្ចាស់ផ្ទះមិននៅផ្ទះទេដោយបានទៅដើរទេសចរណ៍តាមខេត្តតែអ្នកជិតខាងបានឃើញសោផ្ទះរបូតចេះពីទ្វារដែកហើយសង្ស័យចោរគាស់ផ្ទះរួចម្ចាស់ផ្ទះបានទូរស័ព្ទអោយបងប្អូនមកមើលស្រាប់តែឃើញសភាពចោរលួចសម្ភារ:ក្នុងផ្ទះអស់ ។
សង្កេតឃើញថាករណីចោរកម្មក្នុងប៉ុស្តិ៍រដ្ឋបាលទួលទំពូងទី២ ខណ្ឌចំការមនមានកើតចោរគាស់ផ្ទះចំនួន២លើកមកហើយនៅលើកទី១នៅថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២០ម្ចាស់ផ្ទះបាត់លុយនិងគ្រឿងសរុបជិត១មុឺនដុល្លាដែរ
លើកទី២នៅថ្ងៃទី១៥ ខែ កុម្ភ: ឆ្នាំ ២០២១ហើយករណីទី១នោះមិនទាន់បង្ក្រាបបាននៅឡើងទេឥលូវបានកើត១លើកទៀតប្រជាពលរដ្ឋអំពាវនាវអោយលោក អ៊ុក សាវឿន នាយប៉ុស្តិ៍រដ្ឋបាលទួលទំពូងទី២ ជួយល្បាតក្នយងមូលដ្ឋានផងសព្វថ្ងៃបហរជាពលរដ្ឋមានការព្រួយបារម្មណ៍ខ្លាំងដោយភាគច្រើនប្រជាពលរដ្ឋក្នយងសង្កាត់ទួលទំពូងទី២ច្រើនតែអាជីវករលក់ដើរតាមផ្សារនិងបុគ្គលិកក្រុមហ៊ុនឯកជន ។ជាក់ស្ដែងចោរគាស់ផ្ទះពេលម្ចាស់ផ្ទះទៅលេងស្រុកកំណើតឬទៅលេងតាមកំសានតាមខេត្តអញ្ចឹងជនសង្ស័យវាជិះម៉ូតូមើលតាមផ្ទះប្រជាពលរដ្ឋណាដែលចាក់សោចោលជនសង្ស័យមកលួចគាស់បើកទ្វារផ្ទះជញ្ជូលសម្ភារ:ចេញពីក្នុងប្រសិនអ្នកមិមស្គាល់ស្មានតែម្ចាស់ផ្ទះរើសផ្ទះទាំងយប់ទៀតមិនដឹងដូច្នេះស្នើសុំឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងស្នងការរាជធានីភ្នំពេញជួយត្រួតពិនិត្យប៉ុស្តិ៍រដ្ឋបាលទួលទំពូងទី២មានចេញកម្លាំងល្បាតក្នុងមូលដ្ឋានដែរឬទេ ។