ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី​២០ កុម្ភៈ​ចាប់ផ្ដើម​ប្រកួត​បាល់ទាត់​ពានរង្វាន់​ក្រសួង​អប់រំ​យុវជន និង កីឡា​លើក​ទី​៣

77

ភ្នំពេញ​៖​ព្រឹ​ត្តឹ​ការណ៍​ប្រកួត​បាល់ទាត់​វ័យចាស់​ក្រៅ​អាជីព​ដណ្ដើម​ពានរង្វាន់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​លើក​ទី​៣​ឆ្នាំ​២០២១​នឹង​ចាប់ផ្ដើម​ការប្រកួត​ចាប់ពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ តទៅ ។​
​ការប្រកួត​ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ចំនួន​៣៣​មកពី​អង្គភាព​ចំណុះ​ទីស្ដីការក្រសួង​ចំនួន​៨​និង​រាជធានី​ខេត្ត​ទាំង​២៥​ចំពោះ​កីឡាករ​ដែលមាន​សិទ្ធិ​ចូលរួម​ប្រកួត​គឺជា​មន្ត្រីរាជការ​ពេញ​សិទ្ធ​ក្នុង​អង្គភាព​នីមួយៗ​ដោយមាន​អគ្គនាយកដ្ឋាន​ចំនួន​៦​អគ្គាធិការដ្ឋាន​និង​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ។
​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ក្រសួង​អប់រំ យុវជន និង​កីឡា បែង​ចែកជា​៦​ពូ​ល​គឺ ពូ​ល (​ក​) រាជធានី​ភ្នំពេញ (​ម្ចាស់ផ្ទះ​) ខេត្តកណ្ដាល កំពង់​ស្ពឹ កំពង់ឆ្នាំង និង​តាកែវ ពូ​ល​(​ខ​)​ខេត្តព្រៃវែង​(​ម្ចាស់ផ្ទះ​) ស្វា យ​រៀង កំពង់ចាម និង​ត្បូងឃ្មុំ ពូ​ល​(​គ​) ខេត្តស្ទឹងត្រែង (​ម្ចាស់ផ្ទះ​) មណ្ឌល​គី​រី រតនៈគីរី និង​ក្រចេះ ។​
​ពូ​ល​(​ឃ​) ខេត្តសៀមរាប​(​ម្ចាស់ផ្ទះ​) ព្រះវិហារ កំពង់ធំ និង​ឧ​ត្ត​រ​មានជ័យ ពូ​ល​(​ង​) ខេត្តបាត់ដំបង​(​ម្ចាស់ផ្ទះ​) បន្ទាយមានជ័យ ប៉ៃលិន និង​ពោធិ៍សាត់ ពូ​ល​(​ច​) ខេត្តកំពត​(​ម្ចាស់ផ្ទះ​) កោះកុង ព្រះសីហនុ និង​កែប ពូ​ល​(​ឆ​) អគ្គាធិការដ្ឋាន គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា អគ្គ​.​ឧ​ត្ត​មសិ​ក្សា និង​អគ្គ​.​រដ្ឋបាល​&​ហិរញ្ញវត្ថុ និង​ពូ​ល​(​ឆ​) អគ្គនាយកដ្ឋាន​កីឡា អគ្គ​.​ផែន​-​គោលនយោបាយ អគ្គនាយកដ្ឋាន​អ​ប៉​រំ និង​អគ្គនាយកដ្ឋាន​យុវជន​។​

អត្ថបទដែលជាប់ទាក់ទង