ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​បុរស​ រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​

56

 

​ភ្នំពេញ ៖ បុរស​​ម្នាក់​មាន​ប្រពន្ធ​កូន​រួចទៅហើយ បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ ៤ ឆ្នាំ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នាំគ្នា​ដេញចាប់​ឃាត់ខ្លួន​បានប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​ហេតុការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅវេលា​ម៉ោង ៤ និង ៣០​នាទី​ល្ងាច​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១​ស្ថិតនៅត្រង់​ចំណុច​បន្ទ​ប់​ជួល​របស់​ជនសង្ស័យ ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ល្មោភកាម ដែល​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំមាន​ឈ្មោះ​ប្រាក់ ព្រែក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​ខាងលើ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

​តាម​ប្រភពពី​សាច់ញាតិ​របស់​ជន​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ក្មេងស្រី​ក្មេងស្រី​រង​ខាងលើ បាន​ទៅលេង​បន្ទប់​ជួល​របស់​ជនសង្ស័យ ដោយ​ឃើញ​ឱកាសល្អ​ស្ងាត់​ជនសង្ស័យ​ក៏បាន​បិទទ្វារ​បន្ទប់ ហើយ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​ក្មេងស្រី​រងគ្រោះ​តែម្ដង ខណៈនោះ​ត្រូវបាន​ប្រជាពលរដ្ឋ​អ្នកជិតខាង ឃើញ​បិទទ្វារ​បន្ទប់​មានការ​សង្ស័យ​ក៏បាន​ទៅ​អើតមើល​បន្ទប់ ក៏​បានឃើញ​ជនសង្ស័យ​កំពុងតែ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​ក្មេងស្រី​រងគ្រោះ ក៏បាន​ស្រែក​ផ្អើល​ឆោឡោឡើង ភ្លាមនោះ​ជនសង្ស័យ​មានការ​ភ័យ​ស្លន់ស្លោ ក៏បាន​ស្ទុះ​រត់​ចេញពី​កន្លែងកើតហេតុ​ត្រូវបាន​ប្រជាពលរដ្ឋ ដេញតាម​រហូតដល់​វត្ត​មង្គល​ហៅ​វត្ត​ព្រែក​ព្នៅ ក៏​ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​ព្នៅ យកមក​សួរនាំ​ចំណែកឯ​ក្មេងស្រី​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​តែម្ដង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ក្រោយពី​សាកសួរ​នាំ​រួច ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​សាកសួរ​បន្ត​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង