ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ចោរម្នាក់​ចូល​ប្លន់​ផ្ទះ​វី​ង បាញ់​អត់​ផ្ទុះ ម្ចាស់​វី​ង​ដណ្ដើម​កាំភ្លើងខ្លី​បាន បាញ់​វិញ​មិន​ផ្ទុះ​ទៀត ធ្វើ​ឲ្យ​ក្រុមចោរ​ភ័យ​រត់ចោល​ម៉ូតូ​និង​កាំភ្លើងខ្លី​

207

​ភ្នំពេញ ៖ ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់ ធ្វើ​សកម្មភាព​ចូល​បាញ់​ប្លន់ ទីតាំង​វី​ង​មួយកន្លែង​យីហោ «​ប៉េង សុខ​ចំរើន​» មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ (​យ​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ​) ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៦ និង​៣០​នាទី​រសៀល​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ។​

​បើតាម​ប្រ​ភ​ព័ត៌មាន បានអោយដឹងថា នៅមុន​កើតហេតុ ចោរប្លន់​ម្នាក់​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្គុ​ប​ពី ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1BX-5216 ចូលទៅ​ទីតាំង​វី​ង​ខាងលើ រួច​ដក​កាំភ្លើង​ខ្លីម៉ាក កា​៥៩ ពី​ចង្កេះ​ធ្វើ​សកម្មភាព​ភ្ជង់​ទៅលើ​បុរស​ជា​ម្ចាស់​ទីតាំង​គំរាម​ប្លន់​យកលុយ ។ លុះ​មិនបាន​ប៉ុន្មាន​ផង ជនល្មើស​បាន​បាញ់​១​គ្រាប់ ប៉ង​សម្លាប់​ម្ចាស់​ទីតាំង តែ​គ្រាប់កាំភ្លើង មិន​ផ្ទុះ​! បណ្តាលអោយ​បុរស​ជា​ម្ចាស់​ទីតាំង ស្ទុះ​ទៅ​វាយ​ប្រតាយប្រតប់​ជាមួយ​ជនល្មើស រហូត​ជ្រុះ​កាំភ្លើង និង​ដណ្តើមបាន​កាំភ្លើង​ពី​ជនល្មើស​វិញ ជាហេតុ​ធ្វើអោយ​ជនល្មើស​ភ័យ​ស្ទុះ​រត់​ចេញពី​ទីតាំង​វី​ង ប៉ង​គេចខ្លួន ។​

​ភ្លាមៗ​នោះ បុរស​ជា​ម្ចាស់​ទីតាំង ក៏បាន​កាន់​កាំភ្លើង​ដេញតាម និង​បាន​បាញ់​ទៅកាន់​ជនល្មើស​ចំនួន​១​គ្រាប់​ដែរ តែ​គ្រាប់កាំភ្លើង មិន​ផ្ទុះ​ទៀត (​ចំ​គ្រាប់​ស្អុយ​បាញ់​អត់​ផ្ទុះ​ដូចគ្នា​) ជាហេតុ​ធ្វើអោយ​ជនល្មើស មានឱកាស​រត់​ដោយ​ថ្មើរជើង គេចខ្លួនបាត់​ស្រមោល​តែម្តង ។​

​បន្ទាប់មក បុរស​ជា​ម្ចាស់​ទីតាំង​វី​ង បាន​ត្រឡប់ទៅផ្ទះ​ខ្លួន​វិញ ព្រោះ​ខ្លាច​មាន​អ្នក​ចូលទៅ​យកលុយ ទើប​ជនល្មើស​អាច​រត់គេច​បា​ន​ដោយ​គ្មាន​អ្នក​តាម ។​

​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ រួមជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ដល់ទី​តាំង​ខាងលើ ដើម្បី​ពិនិត្យ និង​សាក​សួរនាំ​ព័ត៌មាន ។ រួចហើយ​ក៏បាន អ​ញ្ចើ​ញ​ម្ចាស់​ទីតាំង ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដើម្បី​សាកសួរ​នាំ​បន្ថែម និង​ដាក់​ពាក្យបណ្តឹង​ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង