ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្ត​ព្រះសីហនុ បង្កើន​វិធាន​ទប់ស្កាត់​កូ​វីដ ក្រោយ​រកឃើញ​កំណើន​អ្នក​ឆ្លង

47

 

​ព្រះសីហនុ​: ដើម្បី​រិត​បណ្តឹង​ការគ្រប់គ្រង និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលទៅ​សហគមន៍​ក្នុង​ខេត្ត​ព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​បញ្ហា​ការឯកភាព​ខេត្ត មានការ​ចូលរួម ពី​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​សាលា​ខេត្ដ​ព្រះសីហនុ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​។

​ក្នុងឱកាស​នោះ​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​កោតសរសើរ​ដល់​កងកម្លាំង ពិសេស ក្រុមគ្រូពេទ្យ​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ម្ចាស់ការ ដឹកនាំ​ដោះស្រាយ​បំពេញការងារ​បានល្អ​ប្រសើ​រ ដូច្នេះ​ទាំងអស់គ្នា ត្រូវ​បន្ត​ខិតខំ​ស្រាវជ្រាវ​ទីតាំង​មានការ​ពាក់ព័ន្ធ ដូចជា​៖ -​ត្រៀមកំលាំង​គ្រប់​គោលដៅ មន្ទីរ អង្គភាព ក៍​ត្រូវ​ត្រៀម​ចូលរួម​ការ បណ្តុះបណ្តាល​តាម​គោលដៅ​ផ្សេងទៀត​។ -​គ្រូពេទ្យ ត្រូវ​កំណត់​ម៉ោង​ធ្វើការ​ប្រកបដោយ​ថាមពល​ក្នុងការ​ចូលរួម​ការងា​រយ​ក សំណាក​។ -​បង្កើន​បទពិសោធន៍ បញ្ជី​ឈ្មោះ និង​របាយការណ៍​ឯកភាព​តាមរយៈ Computet​។ -​ពិនិត្យ​លទ្ធភាព​ពង្រីក ក្រុមគ្រូពេទ្យ ដោយ​ចែកជា ក្រុម​ព្យាបាល យក​សំណាក និង​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​។ ទាំងអស់គ្នា បន្ត​ប្រើប្រាស់ វិធានការ​អប់រំ ផ្សព្វផ្សាយ​ណែនាំ​ប្រជា ពលរដ្ឋ​ប្រសិនបើ​មិនមាន​ការចាំបាច់​មិនត្រូវ​ធ្វើដំណើរ​ទៅ កាន់​រាជធានី​ភ្នំពេញ ឬ​បណ្តា​ខេត្ត​ផ្សេង​ទេ ដើម្បី​ចូលរួម​ការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្នុង​សហគមន៍​របស់​យើង​។​

​ឯកឧត្ដម បន្ដថា រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្ដីអំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ធ្វើដំណើរ​ចល័ត​ពី​ខេត្ត ទៅ​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ក្នុងករណី​មិនចាំបាច់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ គិត​ត្រឹម​ថ្ងៃទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើ​ជនបរទេស ដែល​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ កើន​ឡើងដល់​ចំនួន ៨​នាក់​។ រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច ផ្អាក​សកម្មភាព​អាជីវកម្ម​លើ​ទីតាំង​ពាក់ព័ន្ធ​ចំនួន ៦​កន្លែង រួមមាន​៖ សណ្ឋាគារ​ជីន​ប៉ី​ទាំង​៣​សាខា អគារ​ស្នាក់នៅ​រួម វាន់​ឃី​ឆឺង​របស់​ក្រុមហ៊ុន​ជីន​ប៉ី សណ្ឋាគារ​ហ័ង​ហ្គ័​ន​ជា​យី (Crowne Plaza) និង​អគារ​ស្នាក់នៅ​រួម វីន ភ្យូ​ឈ័​រ ខុន​ដូ​-​អាជីវកម្ម ក្នុង​ក្រុង​/​ខេត្ដ​ព្រះសីហនុ​។ មកដល់ពេលនេះ ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​វត្ថុ​សំណាក តេស្ត​ពី​អ្នកពាក់ព័ន្ធ​ជាមួយ​ទីតាំង​ទាំងអស់​ខាងលើ​សរុប​ចំនួន ១.៥៦២​នាក់ ស្រី​ចំនួន ៥០៣​នាក់​។

​ឯកឧត្ដម បន្ដទៀតថា ទាំងអស់គ្នា​ត្រូវឱ្យ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ពាក់​ម៉ាស់​លាងដៃ និង​រក្សា​គម្លាត​សុវត្ថិភាព សង្គម និង​សុវត្ថិភាព​បុគ្គល ចាប់ពី ១,៥​ម៉ែត្រ​ឡើងទៅ​ឱ្យបាន​គ្រប់ៗ​គ្នា នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។ ចំពោះ​៣​កុំ គឺ​កុំ​ចូលទៅ កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ត្រូវ​រក​កន្លែង​ដែលមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ កុំទៅ កន្លែង ដែលមាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម​។​

អត្ថបទដែលជាប់ទាក់ទង