អ្នករងគ្រោះថ្នាក់ដោយអគ្គីភ័យបំផ្លាញផ្ទះ នៅភូមិរបោះអង្កាញ់ បានទទួលអំណោយ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១នេះលោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅដែលជាតំណាងឲ្យលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះទៅសាកសួរសុខទុក្ខដល់ក្រុមគ្រួសារដែលរងគ្រោះអគ្គីភ័យបំផ្លាញផ្ទះសម្បែងគាត់ដែលស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរាជធានីភ្នំពេញហើយក្នុងនោះបានជួយឧបត្ថម្ភ នូវអង្ករចំនួន៥០គក្រ.,មី២កេស,ទឹកសុទ្ធ១កេស,ទឹកត្រី១យួរ,ទឹកសុីអីុវ១យួរ,ស្ករស២គក្រ,តែ៥កញ្ចប់,ត្រីខកំប៉ុង១០កំប៉ុង,សម្ភារ:ផ្ទះបាយ១៤មុខនិងថវិកា២០០,០០០រៀលដើម្បីទុកដោះស្រាយជីវភាពនៅពេលជួបការលំបាកបានមួយគ្រាផងដែរពោលគឺអគ្គីភ័យបំផ្លាញផ្ទះគាត់៕