ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ប្រហែល ១០,៨ លាន​ដុល្លារ លើ​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

51

 

​ភ្នំពេញ ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដើម្បី​អនុវត្ត «​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​» នៅ​ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែលមាន ទឹកប្រាក់​សរុប​ចំនួន ១.១៣២ លាន​យ៉េន (​ប្រហែល ១០,៨ លាន​ដុល្លារ​អាមេរិក​) ដើម្បី​អនុវត្ត “​គម្រោង អភិវឌ្ឍន៍​ចរាចរណ៍​នាវា នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​” នៅ​ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១​។​

​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់ ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ពង្រឹង​បន្ថែមទៀត នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។​

​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ចូលរួម​ទប់ស្កាត់ ការផ្ទុះ​ឡើង​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​” ឬ​ហៅថា​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃទី​២០ ខែកុម្ភៈ ភាគី​ទាំងពីរ នឹងធ្វើ​ការចុះហត្ថលេខា​លើ លិខិត​ប្ដូរ​សារ​នេះ នៅ​ទីកន្លែង​រៀងៗ​ខ្លួន​៕

អត្ថបទដែលជាប់ទាក់ទង