ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង ​ជួយ​ដល់​និស្សិត​ខ្មែរ​ម្នាក់ មាន​បញ្ហា​ខ្លួ​រ​ក្បាល​មកដល់​កម្ពុជា​វិញ​

49

 

​ភ្នំពេញ​ ៖ ពលករ​ម្នាក់​ឈ្មោះ រ៉​ន មករា ដែលមាន​បញ្ហា​ខួ​ក្បាល​បាន​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​កាលពី​យប់​ថ្ងៃ​សុក្រ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ អម្បា​ញ់​នេះហើយ​។​

​លោក ឡាំ ប្រុស និង​លោក តូ​យ ដា​រិ​ទ្ធ​ក្រុមការងារ​អនុព័ន្ធ​ពលករ និង​ជា​តំណាង​ឯកឧត្តម​ទូត លោក ដន សាម៉ឺឌី ប្រធាន​សមាគម​ខ្មែរ​ក្រុង​គីម​ហ៊េ អ្នក គ្រូ ស្រេង​វួ​ច​នី នាយិកា​ការិយាល័យ​ចម្រើន​កូន​ខ្មែរ (​ជួយ​បកប្រែ និង​សម្រួល​ឯកសារ​នៅ​ព្រលានយន្តហោះ​) និង​លោក ជា ស្រ៊ា​ន់ លោក សុខា ដែលជា​ជា​មិត្ត​រួមការ​ងារ​ពលករ​ខាងលើ​បាន​ជួយ​សម្រប សម្រួល​ពលករ​ខាងលើ​ឲ្យ​បាន​វិល​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ជួបជុំ​គ្រួសារ​វិញ​តាម​សំណូមពរ​របស់​ពួកគាត់​។

​ក្រោយពី​ការជួយ​សម្រប​ម្រួ​ល​រួចរាល់ ក្រុមគ្រួសារ​របស់​ពល​ករ​តាមរយៈ​បងស្រី​របស់គាត់​បាន​ថ្លែង អំណរគុណ​យ៉ាងខ្លាំង​ទៅដល់​ក្រុមការងារ​ស្ថានទូត​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់ និង​មើលថែទាំ​ពលករ​ខ្មែរ​ជាប់​ជានិច្ច​។​

​យោងតាម​លោក​ឡុង ឌី​ម៉​ង់​ឯកអគ្គរដ្ឋទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង​បញ្ជាក់​ក្នុង​លិខិត​ចំហថ្ងៃទី​២៥ ខែ កុម្ភៈ​ឆ្នាំ​២០២១​ថា និស្សិត​ឈ្មោះ​រ៉​ន មករា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំមាន​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​និង​បាន​ព្យាយាម​ធ្វើអត្តឃាត​។​

​សូម​គោរព​បញ្ជាក់​ផងដែរ​ថា ក្រោយពី​ទទួលដំណឹង​កាលពី​ថ្ងៃ ២២ ខែកុម្ភៈ ឆ្នាំ​២០២១ ថា​ពលករ​ខាងលើ​មាន​បញ្ហា​ខួរ និង​រក​ធ្វើអត្តឃាត​ភ្លាម ក្រុមការងារ​បាន​ចាត់វិធានការ​បន្ទាន់​មួយ ចំនួន​ក្នុង​ការជួយ​សម្របសម្រួល​ដូចជា​ឲ្យ​គាត់​ទៅ​មន្ទី​ពេទ្យ​ព្យាបាល ទំនាក់ទំនង​ទៅ​សាច់ញាតិ រៀបចំ​លិខិតបើកផ្លូវ រៀបចំ​អ្នក​មើលថែ​គាត់​រហូត ដល់​កម្ពុជា និង​នីតិវិធី​ចាំបាច់​នានា​ដើម្បី​ជួយ​ដល់​ពលករ​ខាងលើ​បាន​ទៅ​សម្រាក​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស​ក័​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕

អត្ថបទដែលជាប់ទាក់ទង