ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះយកសំណាកប្រជាពលរដ្ឋប្រមាណ៦០នាក់ ពាក់ព័ន្ធអាពាហ៍ពិពាហ៍មួយនៅស្រុកកងមាស

57

 

កំពង់ចាម ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម បានឲ្យដឹងថា មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដឹកនាំដោយលោក វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យ កំពុងយកសំណាកប្រជាពលរដ្ឋនៅភូមិកោះតូច ឃុំពាមជីកងប្រមាណ៦០នាក់ រួចបន្តទៅយកសំណាកប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមប្រមាណជាង១០០នាក់ទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានចាត់មន្ទីរសុខាភិបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាប្រជាពលរដ្ឋដែលពាក់ព័ន្ធ អាពាហ៍ពិពាហ៍នៅស្រុកកងមាស កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីបានរកឃើញបុរសម្នាក់ចូលរួមពិធីមង្គលការមានផ្ទុកមេរោគកូវីដ-១៩។

រដ្ឋបាលខេត្ត​កំពង់ចាម បាន​ចាត់​មន្ទីរ​សុខាភិបាល​ខេត្ត ចុះ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ អាពាហ៍ពិពាហ៍​នៅ​ស្រុក​កងមាស កាលពី​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពី​បាន​រកឃើញ​បុរស​ម្នាក់​ចូលរួម​ពិធីមង្គលការ​មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩​។​

​រដ្ឋបាលខេត្ត​កំពង់ចាម មាន​កិត្តិយស​សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកំពង់ចាម ពិសេស​ប្រជាពលរដ្ឋ​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធ​នឹង​អាពាហ៍ពិពាហ៍ នៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីកង ស្រុក​កងមាស កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​។ ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ មាន​បុរស​ជនជាតិខ្មែរ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បានមក​ចូលរួម​អាពាហ៍ពិពាហ៍​ក្មួយ​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​រកឃើញ​បុរស ម្នាក់​ដែល​បានមក​ចូលរួម​ក្នុង​ពិធី​ម​ង្គ​ការ​នេះ​មាន​ផ្ទុក​ជំងឺ​កូ​វីដ -១៩​។ រដ្ឋបាលខេត្ត បាន​ចាត់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត ឱ្យ​ដឹកនាំ​មន្ត្រី​ចុះ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ ក្នុងនោះ អ្នកពាក់ព័ន្ធ​រួមមាន ៖

១-​ឪពុក – ម្ដាយ​កូនក្រមុំ ដែល​បន្ទាប់​ពីថ្ងៃ​មង្គលការ​រួច បាន​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ​វិញ និង​ស្នាក់ នៅ​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ ។

២-​ឪពុក​-​ម្ដាយ​កូនកំលោះ បាន​ត្រឡប់​ទៅ​ស្រុក​វិញ នៅ​ភូមិ​ត្រពាំង​ល្បើក ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត​។

៣-​កូនកំលោះ​កូនក្រមុំ និង​អ្នក​កំដរ បាន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​។​

៤-​អ្នក​រួម​តុ​ជាមួយ​ផ្ទាល់ ៖ មាន​ក្រុម​អ្នក​សំអាងការ និង​អ្នក​ថតរូប រស់នៅ​ភូមិ​ព្រៃទទឹង និង​ភូមិ វាល​ស្បូវ ឃុំ​ឫស្សីស្រុក​ស្រុក​ស្រី​សន្ធរ ព្រមទាំង​ប្រជាពលរដ្ឋ​ចំនួន​០២​នាក់​ផ្សេងទៀត រស់នៅ​ភូមិ ដំណាក់​ជ្រៃ ឃុំ​ពាមជីកង ស្រុក​កងមាស ។​

៥-​ចុងភៅ អ្នក​លើក​ម្ហូប និង​មេ​ចុងភៅ រស់នៅ​ភូមិ​ត្រើយ​បឹង ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ​។
​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ រដ្ឋបាលខេត្ត​កំពង់ចាម សូម​អំពាវនាវ ដល់​អ្នក​ដែល​បានមក​ចូលរួម​ក្នុង​មង្គលការ និង​អ្នកពាក់ព័ន្ធ​នៅ​ស្រុក​កងមាស ទៅពិនិត្យ សុខភាព និង​យក​សំណាក​នៅ​ទីតាំង​ដែល​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត បានរៀបចំ​នៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីកង ស្រុក​កងមាស​។ ចំពោះ​ស្រុក​ស្រី​សន្ធរ មក​ពិនិត្យ​សុខភាព យក​សំណាក នៅ​មណ្ឌល​សុខភាព ស្វាយ​ខ្សាច់ ភ្នំ នៅ​ភូមិ​ស្វាយ​កណ្តាល ឃុំ​ស្វាយ​ខ្សាច់ ភ្នំ ស្រុក​ស្រី​សន្ធរ​។ ដោយឡែក​ចំពោះ​បងប្អូន​ដែល មិន​ស្ថិត​ក្នុងស្រុក​ទាំងពីរ​ខាងលើ សូម​ទៅពិនិត្យ​សុខភាព និង​យក​សំណាក​នៅតាម​មណ្ឌល​សុខភាព នៅ​ជិត​កន្លែង​បងប្អូន​ស្នាក់នៅ ឬ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បន្ត អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ដោយឡែក​បងប្អូន៍​ដែលមាន​ហានិភ័យ​ខ្ពស់​ពាក់ព័ន្ធ​នឹង​បុរស​ខាងលើ ត្រូវតែ​អនុវត្តិ​យ៉ាង​ម៉ឺងម៉ាត់ តាម​ការណែនាំ​របស់​ម​ន្ត្រី​សុខាភិបាល ប្រកបដោយ​ស្មា​តី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ក្រុមគ្រួសារ និង​សហគមន៍​ជៀស​ផុតពី​ជំងឺ​ដ៏​ប្រល័យ​នេះ​៕

អត្ថបទដែលជាប់ទាក់ទង