អភិបាលខណ្ឌប្ញស្សីកែវ ចែកម៉ាសសម្ដេចតេជោ ជូនដល់ប្រជាពលរដ្ឋក្រីក្រ រស់នៅតាមសហគមន៍ក្រីក្រនានា នៅក្នុងសង្កាត់គីឡូម៉ែតលេខ៦
ភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រីអភិបាលរងខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ អាជ្ញាធរភូមិសង្កាត់គីឡូម៉ែតលេខ៦ និង យុវជន ស.ស.យ.ក នាំយកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ រស់នៅតាមសហគមន៍ក្រីក្រនានា នៅក្នុងសង្កាត់គីឡូម៉ែតលេខ៦។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌក៏បានផ្សព្វផ្សព្វផ្សាយអំពីវិធានការការពារជម្ងឺកូវីដ១៩ ៣ ការពារ និង ៣ កុំ ជូនដល់ ប្រជាពលរដ្ឋក្រីក្រ រស់នៅតាមសហគមន៍ក្រីក្រនានា នៅក្នុងសង្កាត់គីឡូម៉ែតលេខ៦ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕