អភិបាលខណ្ឌដង្កោ បិទវគ្គបណ្ដុះបណ្ដាល និងសំណេះសំណាល ជាមួយគ្រូបង្គោលអាវុធហត្ថ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ
ភ្នំពេញ៖នៅសាលាខណ្ឌដង្កោមានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាល និងសំណេះសំណាលជាមួយគ្រូបង្គោលអាវុធហត្ថ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ក្រោមអធិបតីភាពលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងលោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកស្រីអភិបាលខណ្ឌដង្កោបានថ្លែងកោតសរសើរនិងលើកទឹកចិត្តចំពោះគ្រូបង្គោលអាវុធហត្ថ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដែលបានបំពេញការងារបានល្អទោះបីក្នុងពេលមានស្ថានភាពលំបាក់ក្ដីគឺក្នុងកាលះទេសះព្រឹត្តិការណ៍សងគមន៍២០កុម្ភះ។
នៅថ្ងៃដដែលនោះដែរលោកស្រីអភិបាលខណ្ឌ បានឧបត្ថម្ភជូនកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ក្នុងម្នាក់ អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ០២យួរ ទឹកស៊ីអ៊ីវ ០១យួរ ទឹកក្រូច ០១កេស ទឹកសុទ្ធ ០១កេស មី ០១កេស ខោ/អាវ ០១កំប្លេរ និងថវិកាមួយចំនួន៕