ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីប្រទេសដែលមានជំងឺកូវីដ-១៩ទម្រង់ថ្មី

66

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីប្រទេសដែលមានជំងឺកូវីដ-១៩ទម្រង់ថ្មី។ ការប្រកាសនេះនឹងចូលជាធរមាននៅម៉ោង ០០:០០ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

សេចក្តីជូនដំណឹង ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ចារ “ប្រញាប់ណាស់” បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណ ជនមេត្តាជ្រាបថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានដាក់ប្រទេសកម្ពុជាក្នុងបញ្ជី ប្រទេសដែលមានជំងឺកូវីដ-១៩ទម្រង់ថ្មី បន្ទាប់ពីកម្ពុជាបានរកឃើញការឆ្លងជំងឺប្រភេទថ្មីនេះចំនួន ពាករណ៍លើអ្នកដំណើរបរទេស ។ ការប្រកាសបញ្ចូលកម្ពុជាទៅក្នុងបញ្ជីនេះនឹងចូលជាធរមាននៅម៉ោង 00:០០ ថ្ងៃទី០១ មីនា ២០២១ ។ រហូតមកដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសតំបន់ចំនួន៨៨ នៅក្នុងបញ្ជីប្រទេសជំងឺកូវីដ -១៩ទម្រង់ថ្មី ។

អ្នកដំណើរមកពីប្រទេស/តំបន់ទាំង៨៨នេះ តម្រូវឱ្យបង្ហាញមន្ត្រីអន្តោប្រវេសន៍ជប៉ុននូវលិខិតបញ្ជាក់សុខភាពអវិជ្ជមានកូវីដ១៩ ដែលធ្វើតេស្តក្នុងរង្វង់៧២ម៉ោងមុនធ្វើដំណើរ ហើយត្រូវធ្វើតេស្ត កូវីដ-១៩ នៅពេលមកដល់ជប៉ុន ។ ក្នុងករណីមិនអាចផ្តល់លិខិតបញ្ជាក់សុខភាពអវិជ្ជមានកូវីដ-១៩ ជននោះនឹង ត្រូវស្នើឱ្យស្នាក់នៅរយៈពេល១៤ថ្ងៃ នៅទីតាំងណាមួយដែលកំណត់ដោយប្រធានស្ថានីយ៍ ចត្តាឡីស័ក ៕

អត្ថបទដែលជាប់ទាក់ទង