ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅ​ថ្ងៃទី ២៨ កុម្ភៈ កម្ពុជា​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៣៩​នាក់​

66

 

​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC នៃ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា រហូតដល់​ម៉ោង ០៧​និង​៣០ ព្រឹក ថ្ងៃទី ២៨ កុម្ភៈ ២០២១ កម្ពុជា​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៣៩​នាក់ (​ករណី​ឆ្លង​សហគមន៍​នៅ​ភ្នំពេញ ២៩​នាក់ ក្រុងព្រះសីហនុ​ចំនួន ៦​នាក់ និង​ទ័ព​មួក​ខៀវ ៤​នាក់​) និង​មិនមាន​ជាសះស្បើយ​ទេ ។

​ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប កើន​ចំនួន​៨០៥​នាក់ ចំនួន​សម្រាក​ពេទ្យ​កើន ចំនួន​៣២៨​នាក់ និង​ចំនួន​ជាសះស្បើយ​សរុប​ចំនួន​៤៧៧​នាក់ ដដែល និង ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍ និង​ប្រទេសជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។
​យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​ជាប់​ជានិច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។
​យើង​បានធ្វើ​តេស្ត​ចំនួន 486861 ស្មើនឹង 28979 ក្នុង​១​លាន នាក់​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ 115៕

អត្ថបទដែលជាប់ទាក់ទង