ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​ម្នាក់ ប្រើ​កាំបិត​ចាក់​ជនជាតិ​ចិន​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុង​ទំនាស់​រឿង​ដណ្តើម​ស្រី​ស្នេហ៍​

214

 

​ខេត្ត​ព្រះសីហនុ ៖ ទំនាស់​រឿងស្រី​ស្នេហ៍ ជនជាតិ​ចិន​ម្នាក់ ប្រើ​កាំបិត​ចាក់​ជនជាតិ​ចិន​ម្នាក់ទៀត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២០​និង​៣០​នាទី នៅតាម​ដងផ្លូវ​ក្បែរ​រង្វង់​មូល​តោ​២ ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ សីហនុ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់ ជា​ជន​ជាតិចិន ភេទ​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​ប្រើ​កាំ​ប៉ិត​ចុង​ស្រួច ចាក់ទៅលើ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន ភេទ​ប្រុស បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ក្នុងខណៈ​ពេលដែល​ជនរងគ្រោះ​កំពុង​ដើរ​តាមផ្លូវ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ឡើង​ជិះ​រថយន្ត​តាក់ស៊ី ១​គ្រឿង គេចខ្លួនបាត់ ។
​ភ្លាមៗ​នោះ​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​ឆែក​កាំ​មេ​រ៉ា​សុ​វត្តិភាព​តាម​ដងផ្លូវ រហូតដល់​វេលា​ម៉ោង​២២​និង​០០​នាទី ទើប​ដឹងថា ជនសង្ស័យ​បាន​ជិះ​តាក់ស៊ី​ទៅ​សណ្ឋាគារ​មួយកន្លែង​ដែល​ស្ថិតនៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​ដោយមាន​ការចូលរួម​សហការ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​៤ និង​អ្នកគ្រប់គ្រង​សណ្ឋាគារ កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើ​រដ្ឋបាល​ឆែកឆេរ​បន្ទប់​ដែល​ជនសង្ស័យ​ស្នាក់នៅ (​បន្ទប់​លេខ 8703) ក៏​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​រកឃើញ​គ្រឿងញៀន​មួយចំនួន រីឯ​វត្ថុតាង​កាំ​ប៉ិត​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព ជនសង្ស័យ​បាន​យកទៅ​បោះ ចោល​នៅក្នុង​លូ​ទឹកមុខ​សណ្ឋាគារ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យើង​ដកហូត​យកមក​រក្សាទុក​រួចរាល់​ហើយ ។​

​ជនរងគ្រោះ​ឈ្មោះ Liu Lei ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ ស្នាក់នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ មុខរបរ​ទេសចរណ៍ រង​បួស​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​គ្លី​ន​ចិន​មួយកន្លែង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ជនសង្ស័យ​ឈ្មោះ Zhang Xian Jin ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ ស្នាក់នៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ។​

​វត្ថុតាង​ចាប់យក ៖ កាំបិត​ស្នៀត​១​ដើម (​ឧបករណ៍​ធ្វើ​សកម្មភាព​), ថ្នាំ​W.Y សង្ស័យ​សារធាតុ​ញៀន ចំនួន​១៨​គ្រាប់​, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន ៩​កញ្ចប់​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​, ថង់​សម្រាប់​វេច​ខ្ចប់​មួយចំនួន​។​

​ជនសង្ស័យ​បាន​ឆ្លើយថា ករណីនេះ បានកើត​ឡើង ដោយសារ ជនរងគ្រោះ​បាន​មាន​ទំនាក់ទំនង​ជាមួយ​សង្សា​របស់ខ្លួន ហើយ​រូបគេ​ខឹង​ទើប​នៅ​ថ្ងៃកើតហេតុ យក​កាំបិត​ចាក់ទៅលើ​ជនរងគ្រោះ​តែម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង