រដ្ឋបាលខេត្តព្រះសីហនុ ទទួលបានម៉ាស៣ប្រភេទចំនួន ១លាន៣១ម៉ឺនមាស់ របាំងមុខ ថ្នាំផ្តាសាយ ម៉ាស៊ីនវ៉ាស់កំដៅ ទឹកអាល់កុល អាវពេទ្យ ទូរទស្សន៍វាស់កំដៅ ស្រោមដៃ ដែលជាអំណោយរបស់មនុស្សធម៌
ព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញទទួល អំណោយមនុស្សធម៌ពីសមាគមមិត្តភាពប្រជាជនចិន ជាំងស៊ូ នៅកម្ពុជា សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ក្រុមហ៊ុន ហៃ ឡាន ស៊ាន អ៉ិនវេសម៉ិន ឯ.ក និង JIU QIAN GROUP ជូនដល់់រដ្ឋបាលខេត្តព្រះសីហនុសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅខេត្តព្រះសីហនុ ។
អំណោយរួមមាន÷
១. ម៉ាសធម្មតា ចំនួន ១,២០០,០០០ ម៉ាស
២. ម៉ាស 3M ចំនួន ១០,០០០ម៉ាស
៣. ម៉ាស KN95 ចំនួន ១០០,០០០ម៉ាស
៤. របាំងមុខ ចំនួន ៣,០០០
៥. ថ្នាំផ្តាសាយ ចំនួន ៤,០០០ប្រអប់
៦. ម៉ាស៊ីនវាស់កំដៅ ចំនួន ៤០០គ្រឿង
៧. អាល់កុលចំនួន ៣,០០០ដប
៨. អាវពេទ្យចំនួន ២,០០០អាវ
៩. ទូរទស្សន៍វាស់កំដៅចំនួន ២គ្រឿង និង
១០. ស្រោមដៃចំនួន ១,៥០០ គូ ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានថ្លែងអំណរគុណ និងអគុណចំពោះសមាគមមិត្តប្រជាជនចិនជាំងស៊ូនៅកម្ពុជា សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ក្រុមហ៊ុន ហៃ ឡាន ស៊ាន អ៉ិនវេសម៉ិន ឯ.ក និង JIU QIAN GROUP ដែលបានចូលរួមឧបត្ថម្ភម៉ាស់ និងសម្ភារមួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកប្រើប្រាស់បម្រើឱ្យការងារការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ សកម្មភាពនេះជាទឹកចិត្តមនុស្សធម៌របស់សប្បុរសជនសមាគមមិត្តភាពប្រជាជនចិន ជាំងស៊ូ នៅកម្ពុជា បានឧបត្ថម្ភសម្ភារបម្រើឱ្យការងារបង្ការ ទប់ស្កាត់ជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ ឯកឧត្តមបានធ្វើការណែនាំឱ្យយកសម្ភារទាំងអស់នេះយកទៅចែកជូនមន្ត្រីរបស់យើងដែលកំពុងនៅតាមគោលដៅ ដើម្បីការពារទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ និងធ្វើការបែងចែកម៉ាស់ទៅដល់ក្រុង ស្រុកក្នុងខេត្តព្រះសីហនុឱ្យបានគ្រប់ ក្រុង ស្រុក ។
ឯកឧត្តម អភិបាលខេត្តសង្ឃឹម និងជឿជាក់ថា និងមានបងប្អូនសប្បុរសជនរបស់យើងបន្តជួយឧបត្ថមគាំទ្រជាសម្ភារដល់រដ្ឋបាលខេត្តព្រះសីហនុជាបន្តទៀត ដើម្បីបម្រើឱ្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នៅខេត្តព្រះសីហនុទទួលបានជោគជ័យ ៕