ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​១៥​នាក់ , ឆ្លង​ក្នុង​សហគមន៍​១៤​នាក់

43

 

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​១៥​នាក់ ក្នុងនោះ​អ្នក​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» មាន​១៤​នាក់​។​

​ក្រសួងសុខាភិបាល​បន្ត​ថា ក្នុងចំណោម​អ្នក​ឆ្លង​ក្នុង​សហគមន៍​ទាំង​១៤​នាក់ មាន​ជនជាតិ​ចិន​ចំនួន ១៣​នាក់ និង​ជនជាតិខ្មែរ​ម្នាក់​។ ចំណែកឯ​អ្នក​ដែល​ធ្វើដំណើរ​មកពី​ក្រៅប្រទេស​ម្នាក់ ដែល​ឆ្លង​កូ​វី​១៩ គឺជា​ជនជាតិ​ឥណ្ឌូនេស៊ី ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ឲ្យ​ដឹងថា រហូតដល់​ម៉ោង ០៨​និង​០០ ព្រឹក ថ្ងៃទី ១ មីនា ២០២១ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១៥​នាក់ (​ករណី​ឆ្លង​សហគមន៍​នៅ​ភ្នំពេញ ៩​នាក់ ក្រុងព្រះសីហនុ ៥​នាក់ និង​ករណី​នាំចូល​) និង​មិនមាន​ជាសះស្បើយ​ទេ ។ ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប កើន ៨២០​នាក់ ចំនួន​សំរាក​ពេទ្យ​កើន ៣៤៣​នាក់ និង​ចំនួន​ជាសះស្បើយ​សរុប​៤៧៧​នាក់​ដដែល និង​ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍ និង​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។
​យើង​បានធ្វើ​តេស្ត​ចំនួន 493417 ស្មើនឹង 29370 ក្នុង​១​លាន​នាក់​៕

អត្ថបទដែលជាប់ទាក់ទង