ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន​​២​នាក់ ករណី​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​វ៉ាក់សាំង​កូ​វីដ​១៩ ក្រោម​បទ ”​ញុះញង់​បង្ក​ភាពវឹកវរ​ធ្ងន់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​”

35

 

​ភ្នំពេញ ៖ លោក ធ្វាំ ប៊ុណ្ណា ចៅក្រម​ស៊ើប សួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល ពី​ល្ងាច​ថ្ងៃទី ២៨ ខែកុម្ភៈ​ឆ្នាំ​២០២១ តាម​ដីកាឃុំខ្លួន​ជនជាប់ចោទ​ដោយ​ដាក់​ពន្ធ​នា គារ​ជា​បណ្តោះអាសន្ន ករណី​ដែល​បាន​សរសេរ​បង្ហោះ​ព័ត៌មាន​បំភ្លៃ​ការពិត​លើ​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ខណៈ កម្ពុជា​កំពុង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ជន​ត្រូវ​ចោទ​មានឈ្មោះ ធន ច័ន្ទ​ថា ភេទ ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សម​១ និង​.​ឈ្មោះ ម៉ី សុ​ផន ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​(​ម​២) ដោយ​ជាប់ចោទ​ពីបទ​. «​ញុះញង់​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» តាម​មាត្រា​៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​»​។​

​កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៦​និង ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ បាន​ឃាត់ខ្លួន​មនុស្ស ២​នាក់​ក្នុង​បទ ល្មើស​ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​ការសរសេរ​បង្ហោះ​ព័ត៌មាន បំភ្លៃ​ការពិត​លើ​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ខណៈ​កម្ពុជា​កំពុង​រីក​រាល ដាល​ជំងឺ​កូ​វីដ​១៩​នេះ​។​

​ស​តម​ត្ថ​កិច្ច​លើកឡើងថា​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​និង​៥៣ នាទី ឈ្មោះ ធន ច័ន្ទ​ថា បាន​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ឈ្មោះ «​ធន ច័ន្ទ​ថា​ចបា​» តំណ​ភ្ជាប់​លេខ ១០០០៤ ៥០ ៨៨២៤៤៣៩៩ បានធ្វើការ​បង្ហោះ​អត្ថបទ​មាន​ខ្លឹមសារ​ថា «​បើ​និយាយ​ឲ្យ​ចំ​ទៅ​បើ​វា​កើត​មែន​ងាប់​រា​ដាល​ពេញ​ប្រទេស ហើយ​មិនចាំបាច់​ទៅ​ឆ្ងល់​ឡើយ ឥឡូវនេះ​បែប​ទប់​លែង​ជាប់​អត់ មាន​ប្រាក់ខែ​បើក​មន្ត្រីរាជការ​ក៏​មិនដឹង​ផង​រក​ល្បិច​គ្រប់​វិធី​ដើម្បី​រក​ជំនួយ​ពី​បរទេស ហើយ​ទើប​ទប់​ជាប់ »​។ ដែលមាន​អ្នក​ចូល​មើល​ចំនួន ១៧៨ ដង​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ឈ្មោះ ម៉ី សុ​ផន បាន​ប្រើប្រាស់​បណ្តាញ​សង្គម Facebook បង្ហោះ​ជា​សាធារណៈ​មាន​ខ្លឹមសារ​ថា​៖ «​កម្ពុជា ជា​ប្រទេសមួយ​ដែល​មិនមាន ការឆ្លង​ជម្ងឺ​រលាក​ផ្លូវដង្ហើម (​កូ​វីដ​១៩) ឬ​ស្លាប់​ដោយ​ជម្ងឺ​នេះ​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ​។ ហេតុអ្វី​បានជា​រដ្ឋាភិបាល​ឯក​បក្ស​ប្រញាប់ប្រញាល់ អំពាវនាវ​អោយ​ប្រជារាស្ត្រ​ខ្មែរ ចាក់​វ៉ាក់សាំង​របស់​ចិន ដែល​មិនទាន់បាន​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) យ៉ាង​តក់ក្រហល់​បែបនេះ​? ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​សាមញ្ញ​ម្នាក់ នាង​ខ្ញុំ​យល់ឃើញថា ជា​ហេតុផល​នយោបាយ​ច្រើនជាង ក្នុង​ចេតនា​ចង់​ការពារ​ជម្ងឺឆ្លង​នេះ​ជូន​ប្រជា​ពល​រដ​»៕

អត្ថបទដែលជាប់ទាក់ទង