ហែលទឹកនឹងបញ្ជូនគ្រូបង្វឹកជំនាញ២រូប ឲ្យទៅជួយហ្វឹកហាត់ដល់កីឡាករ-កីឡាការិនី ហែលទឹកស្រុកកោះធំ
ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានឲ្យដឹងថាក្រោយពីមានការធូរស្បើយមេរោគCOVID-19សហព័ន្ធ គ្រោងបញ្ជូនគ្រូបង្វឹកឲ្យចុះបំប៉ន់ដល់គ្រូបង្វឹកកីឡាហែលទឹក និងហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីហែលទឹកស្រុកកោះធំ ។
លោកបានបន្តថាសហព័ន្ធនឹងបញ្ជូនគ្រូជំនាញផ្នែកហែលទឹកច្បាស់លាស់២នាក់នឹងទៅធ្វើហ្វឹកហាត់ដល់ដល់កីឡាករកីឡាការិនីហែលទឹកស្រុកកោះធំដែលមានចំនួនប្រមាណជា១០០នាក់ដែលជាសិស្សនៅសាលារៀនរដ្ឋក្នុងស្រុកកោះធំដោយការហ្វឹកហាត់យើងបែងចេញតាមវេលាពេលរៀនសូត្ររបស់ពួកគាត់។
សម្រាប់រៀនហ្វឹកហាត់ជាមួយសហព័ន្ធនឹងត្រូវការជ្រើសរើសពួកគាត់តាមចំណងចំណូលចិត្តមិនបង្ខំឲ្យពួកគាត់ចូលរួមហ្វឹកហាត់ ដូច្នេះយើងនឹងស្វែករកកីឡាករ-កីឡាការិនីហែលទឹកឆ្នើមៗចេញស្រុកកោះធំខេត្តកណ្តាល ដើម្បីឲ្យពួកគាត់ចូលរួមជាមួយជម្រើសជាតិ ឬក្រុមអត្តពលិកឆ្នើមសម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជាតិ និងអន្តរជាតិនានាលើឆាកអន្តរជាតិខាងមុខនេះ។
លោកអគ្គលេខាធិការបន្តថា យោងតាមផែនរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរហែលទឹកត្រូវស្វែងរកកីឡាករ-កីឡាការិនីហែលទឹកឆ្នើមៗឲ្យបានយ៉ាងតិចបំផុយ៥០នាក់ឡើងឲ្យស្នាក់នៅរួមគ្នានៅអាគារសហព័ន្ធខ្មែរហែលទឹកក្នុងពហុកីឡដ្ឋានជាតិមានអាងហែលទឹកកម្រិតអន្តរជាតិដែលសហព័ន្ធទើបធ្វើការជួសជួលរួចជាស្ថាពរក្រោមការចំណាយថវិកាប្រធានសហព័ន្ធនិងដៃឧបត្ថម្ភចូលរួមចំណែកអភិឌ្ឍនកីឡាហែលទឹកកម្ពុជាឈានដល់ការដល់ដណ្តើមមេដាយជូនជាតិ ៕