ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹង​បញ្ជូន​អត្ត​ព​លិ​ក និង​គ្រូបង្វឹក​២៩​នាក់​ហ្វឹកហាត់​ពង្រឹង សមត្ថភាព​ឆ្ពោះ​រក​មេដាយ​SEA GAMES 2021

128

ភ្នំពេញ​៖​ក្នុង​ដំណើរ​ត្រៀម​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2021-2023 លើ​ទី​៣១​នៅ​ប្រទេស​វៀតណាម និង​លើក​ទី​៣២​នា​ប្រទេស​កម្ពុជា​នោះ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​រួមជាមួយ​គ្រូបង្វឹក​ដើម្បី​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម​បន្ទាប់ ពី​ធូរស្បើយ​មេរោគ​COVID-19​។​
អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​លោក អ៊ូ រតនា មាន​ថា ក្រោយពី​មានការ​ធូរស្បើយ​មេរោគ​COVID-19 នៃ​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃទី​២០ កុម្ភៈ សហព័ន្ធ​បញ្ជូន​កីឡាករ​-​កីឡាការិនី​របស់ខ្លួន​ចំនួន​២៤​នាក់ និង​គ្រូបង្វឹក​៥​នាក់​ទៅ​ប្រទេស​វៀតណាម ពង្រឹងសមត្ថភាព​ដណ្តើម​មេដាយ​គ្រប់​ប្រភេទ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​SEAGAMES2021-2023​តាម​ផែនការមេ​សហព័ន្ធ​គ្រោង​បញ្ជូន​នា​ខែមេសា​ហ្វឹកហាត់​រហូតដល់​ការប្រកួត​កីឡា SEA GAMES 2021​តែម្តង​។​
​លោក​បាន​បន្តថា​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស​ដែលជា​ផែនការ​របស់​សហព័ន្ធ​ដើម្បី​ពង្រឹង​សក្តានុពល​និង​ជំរុញ​សមត្ថភាព​កីឡា​​ករ​-​កីឡាការិនី​វ៉ូ​វី​ណា​ម​របស់ខ្លួន​ដើម្បី​ដណ្តើមយក​មេដាយ​មិន​ថា​មេដាយមាស​មេដាយប្រាក់​និង​មេដាយសំរិទ្ធ​ជូន​ប្រទេសជាតិ​ក្នុងនាម​ផ្ទះការ ប្រកួត​តាម​ផែន​ការដែល​គណៈកម្មកា​រ​រៀបចំ​ការប្រកួត​កីឡា​SEA GAMES 2023​បានកំណត់​ឲ្យ​។​ព្រមទាំង​ត្រៀម​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើង​​ឯក​អាស៊ីអាគ្នេយ៍​នៅ​ប្រទេស​ថៃ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ី​នៅ​ប្រទេស​ឡាវ​និង​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ពិភពលោក​នៅ​ប្រទេស​រុស្ស៊ី​ទៀតផង ៕​

អត្ថបទដែលជាប់ទាក់ទង