ក្រសួងសាធារណការ សម្រេចលុបចោលនូវការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ចំនួន ១៣៣ កន្លែង សម្រាប់ឆ្នាំ២០២១ ដើម្បីចូលរួមចំណែកសន្សំសំចៃថវិកាជាតិ
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន យល់ព្រមគោលការណ៍ឯកភាពក្នុងការលុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ចំនួន១៣៣កន្លែង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំ២០២១។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើ និងទទួលបានគោលការណ៍ឯកភាពពីសម្តេចតេជោ ដោយលុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ចំនួន១៣៣កន្លែង សម្រាប់ឆ្នាំ២០២១។ នេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងបន្តរាតត្បាតនៅក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ និងដើម្បីចូលរួមសន្សំសំចៃថវិកាជាតិសម្រាប់ទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ច និងសង្គមក្នុងគ្រាលំបាកនេះ៕