ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​សម្រេចយក​សណ្ឋាគា​រ សា​កា​ណា មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​១២២ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩

58

 

​ព្រះសីហនុ​៖ ក្នុង​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម គួច ចំរើន នៅ​ថ្ងៃទី​២ ខែមីនា​២០២១ បាន​ណែនាំ​ឱ្យ​ម្ចាស់​សណ្ឋាគារ សា​កា​ណា ផ្អាក​ទទួលភ្ញៀវ​ដទៃ​ឱ្យ​ស្នាក់​នៅក្នុង​សណ្ឋាគារ ហើយ​ត្រូវ​សហការ​ជាមួយ​ក្រុម​ការងាររដ្ឋបាល​ខេត្ត និង​មន្ដ្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​រៀបចំ​ទីតាំង​ខាងលើ​ឲ្យ​មាន​លក្ខណៈ​សមស្រប​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។
មន្ត្រី អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះ​សី​ហន​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹងថា គិត​ត្រឹម​រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១​នេះ ទីតាំង​ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ កើនឡើង​ចំនួន​៣២​កន្លែង នៅ​ក្រុងព្រះសីហនុ ក្នុងនោះ​ក្រុមការងារ​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ នឹង​បិទ​ទីតាំង​ដែល​ពាក់ព័ន្ធ​នោះ​ជា​បន្ដបន្ទាប់​។
សម្រាប់​ករណី​ផ្ទុះ​កូ​វីដ​១៩ នៅក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ នៅ​ក្រុងព្រះសីហនុ គិត​ត្រឹម​រសៀល​ថ្ងៃ​០២​មិនា​២០២១ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ឡើងដល់​៥២​នាក់ ។ ក្នុងចំណោម​នោះ​មាន​ពលរដ្ឋ​ខ្មែរ​យើង​ម្នាក់​ដែរ ក្រៅពីនេះ​មាន​ជនជាតិ​ចិន​និង​ជនជាតិ​វៀតណាម​៕​

អត្ថបទដែលជាប់ទាក់ទង