ឃាតករជាបុរសជនជាតិចិន បានសម្លាប់អារកទៅលើនារីខ្មែរដែលជាគូរស្នេហ៍ស្លាប់
បន្ទាយមានជ័យ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ព្រោះមានបុគ្គលិកស្ត្រីកាស៊ីណូនៅប៉ោយប៉ែត ត្រូវបានស្លាប់នៅក្នុងបន្ទប់ជួល នៅម៉ោង៩យប់ថ្ងៃទី០២មីនា២០២១ នេះ ស្ថិតក្នុងភូមិក្បាលស្ពាន១ ម្តុំគ្លីនិកនគររាជ្យ ក្នុងសង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមប្រភព ព័ត៌មានបានឱ្យដឹងថា ស្រី្តរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូមួយម្តុំនាគទិព្វ២ ផ្នែក SlotSuper Machine។ ការស្លាប់របស់នាងសង្ស័យតាំងពីព្រឹកមកម្ល៉េះ ព្រោះល្ងាចហើយទើបដឹង ពេលមានមនុស្សទៅគោះទ្វារទៅរកនៅបន្ទប់ជួលនោះ ៕