ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅសង្កាត់ជ្រោយចង្វារ
ភ្នំពេញ៖នៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូតិ៍ មួយកន្លែង ស្ថិតនៅភូមិដេីមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
មន្ត្រីប៉េអឹមឱ្យដឹងថា៖ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង រួមមាន៖ ១.ឈ្មោះ មឿន វណ្ណៈ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិដេីមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ, ២.ឈ្មោះ ពុំ យឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិដេីមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ , ៣.ឈ្មោះ រិន ដាវ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិដេីមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ , ៤.ឈ្មោះ កង អូន ហៅតឿ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិដេីមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ , ៥.ឈ្មោះ អោប ខួច ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិដេីមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ក្នុងប្រតិប័ត្តការណ៌នោះវត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លា ២កញ្ចប់តូច, ទូរស័ព្ទ ៤គ្រឿង, នាឡិកាដៃ ១គ្រឿង, លុយ ៧១,៥០០រៀល, បាស់ប្លូធូ ១, សម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
មន្ត្រីបន្តថា៖បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី បានបញ្ជូនទៅការិយាល័យគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធីបន្ត៕