សារពិសេសបន្ទាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រកាសផ្អាកការចរាចរណ៍មនុស្ស ពីខេត្តព្រះសីហនុ ចេញទៅកាន់ខេត្តផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ ៖ សារពិសេសបន្ទាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី , សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកការចរាចរណ៍មនុស្សពីខេត្តព្រះសីហនុចេញទៅកាន់ខេត្តផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ លើកលែងតែការចរាចរណ៍ទំនិញចេញ-ចូល ដើម្បីធានាដល់ចរន្តសេដ្ឋកិច្ច។
សូមទប់ស្កាត់ការចល័តរបស់ប្រជាជនចេញពីខេត្តព្រះសីហនុ ទៅរាជធានី-ខេត្តផ្សេងទៀត ខណៈករណីកូវីដ-១៩ កាន់តែរាលដាលនៅខេត្តព្រះសីហនុ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសំឡេង នាយប់ថ្ងៃទី៣ ខែមីនា បានបញ្ជាឲ្យរកវិធីទប់ស្កាត់ចរាចរណ៍មនុស្សចេញពីខេត្តមួយនេះ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់ការដឹកទំនិញចេញ-ចូល នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញបទបញ្ជាឲ្យបញ្ជូនវ៉ាក់សាំងទាំង sinpharmនិង Astra Zeneca ទៅកាន់ក្រុងព្រះសីហនុ ដើម្បីពន្លឿនការចាក់វ៉ាក់សាំង និងត្រូវទប់ស្កាត់កុំឲ្យឆ្លងទៅខេត្តផ្សេង ៕