អភិបាលខណ្ឌបឹងកេងកង បន្តចុះចែកម៉ាសជូនប្រជាជន និងផ្សារ អំពាវនាវដល់ប្រជាជនត្រូវអនុវត្តន៍៣ការពារ.៣កុំ
ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថា កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នេះរដ្ឋបាលសង្កាត់ទាំង០៧ និង ផ្សារទាំង០២ គឺផ្សារបឹងកេងកងនិងផ្សារអូឡាំពិកនៃរដ្ឋបាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញបានបន្តចុះធ្វើការចែកម៉ាស និងផ្សព្វផ្សាយតាមឧគ្ឃោសនៈស័ព្ទទៅដល់បងប្អូនប្រជាពលរដ្ឋដោយ ស្ដីពីវិធានការការពារ និងទប់ស្កាត់នៃជំងឺកូវីដ-19 ក្នុងកំឡុងពេល “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ។
ខណៈពេលនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិទៅតាមឧគ្ឃោសនៈស័ព្ទដោយសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនិងបងប្អូនអាជីវករទាំង២ខាងលើព្រមទាំងអតិថិជននៃផ្សារនិមួយៗសូមអនុវត្តឲ្យខ្ជាប់ខ្ជួនតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីគឺ ៣ការពារ (ពាក់ម៉ាស់, លាងដៃ, រក្សាគម្លាត) និង ៣កុំ (កុំក្បែរមនុស្សច្រើន, កុំប៉ះពាល់គ្នា, កុំក្នុងបន្ទប់បិទជិត) ដើម្បីបញ្ជៀសកូវីដ-១៩ទាំងអស់គ្នាផងដែរ៕