ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត

82

 

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤ ខែមីនា ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ (​អា​ស្ត្រា​ហ្សេ​នី​កា AstraZeneca) នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត។​

​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​ហើយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។​
​វ៉ាក់សាំង AstraZeneca/SII គឺជា​វ៉ាក់សាំង​ជំនួយ​របស់​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility)​។ វ៉ាក់សាំង​នេះ​បាន​ដឹក​មកដល់​កម្ពុជា​ក្នុងដំណាក់កាល​ដំបូង​ចំនួន (៣២៤,០០០ ដូ​ស​) កាលពី​រាត្រី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ ២០២១​។​
​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​មានបំណង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ឈ្មោះ ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ​របស់​ចិន​ផងដែរ ប៉ុន្តែ​ត្រូវបាន​អាក់ខាន​ទៅវិញ​ដោយសារតែ​វ៉ាក់សាំង​នេះ បានកំណត់​អាយុ​របស់​អ្នក​ចាក់​ត្រឹម​៥៩​ឆ្នាំ​ប៉ុណ្ណោះ​។ ដោយឡែក វ៉ាក់សាំង​ឈ្មោះ អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca/SII) មិនបាន​កំណត់​អាយុ​អ្នក​ចាក់​នោះឡើយ​។ ហេតុដូច្នេះ​ហើយ​ទើប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រេច​ចាក់​វ៉ាក់សាំង​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​មានបំណង​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ​របស់​ចិន​ផងដែរ​។ តែ​ត្រូវបាន​អាកខាន​ទៅវិញ ដោយសារតែ​វ៉ាក់សាំង​នេះ បានកំណត់​អាយុ​របស់​អ្នក​ចាក់​ត្រឹម​៥៩​ឆ្នាំ​ប៉ុណ្ណោះ​។​

​ដោយឡែក​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អា​ស្ត្រា​ហ្សេ​នី​កា មិនបាន​កំណត់​អាយុ​អ្នក​ចាក់​នោះឡើយ​។ ហេតុដូច្នេះ​ទើប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រេច​ចាក់​វ៉ាក់សាំង​នេះ​។​

​ដំណើរ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ គឺជា​យន្តការ និង​វិធីសាស្ត្រ​ថ្មី​មួយទៀត ក្នុងការ​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ការរីក​រាលដាល​ជំ​ងឹ​កូ​វីដ​១៩ និង​ការបង្ក​ទុក្ខទោស ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។ ការចាក់​វ៉ាក់សាំង ក៏​ជា​ក្តីសង្ឃឹម​មួយ​សម្រាប់​ប្រទេស​នីមួយៗ​ក្នុង​ការបើក​ដំណើរការ​ប្រទេស និង​ស្តារ​សេដ្ឋកិច្ច​ក្នុងប្រទេស​ឡើងវិញ​ផងដែរ​។​

​ប្រទេស​កម្ពុជា បានចាប់ផ្តើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ លើកដំបូង​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ដែលជា​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ជំនួយ​របស់​រដ្ឋាភិបាល​ចិន​។​

​គិត​មកដល់​ត្រឹម​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ កម្ពុជា​បាន​ចាក់​លើ​កងកម្លាំងប្រដាប់អាវុធ និង​ជន​ស៊ីវិល​សរុប​ប្រមាណ​១២៥,៦៦៨​នាក់ ខណៈ​អ្នក​ចាក់​លើក​ទី​២ បាន​ចំនួន ៧៦៨៦​នាក់​។ ក្រសួងការពារជាតិ និង​ក្រសួងសុខាភិបាល កំពុង​ពង្រីក និង​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​នេះ ជូន​ជន​គោលដៅ និង​អាទិភាព​។​

​ការអញ្ជើញ​ចាក់​វ៉ាក់សាំង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា ជាការ​ជួយ​ជំរុញ និង​លើកទឹកចិត្ត​បន្ថែម​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​។ ការចាក់​នេះ ក៏​ជាការ​ផ្តល់នូវ​ទំនុកចិត្ត​បន្ថែម​ជូន​ប្រជាពលរដ្ឋ សម្រាប់​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នេះ​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង