ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​សន្និសីទ​សារព័ត៌មាន​(Press Conference) អំពី​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩

138

 

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​(Press Conference) អំពី​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤ ខែមីនា ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ (​អា​ស្ត្រា​ហ្សេ​នី​កា AstraZeneca) នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​
​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​ហើយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។​
​វ៉ាក់សាំង AstraZeneca/SII គឺជា​វ៉ាក់សាំង​ជំនួយ​របស់​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility)​។ វ៉ាក់សាំង​នេះ​បាន​ដឹក​មកដល់​កម្ពុជា​ក្នុងដំណាក់កាល​ដំបូង​ចំនួន (៣២៤,០០០ ដូ​ស​) កាលពី​រាត្រី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ ២០២១​។​
​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​មានបំណង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ឈ្មោះ ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ​របស់​ចិន​ផងដែរ ប៉ុន្តែ​ត្រូវបាន​អាក់ខាន​ទៅវិញ​ដោយសារតែ​វ៉ាក់សាំង​នេះ បានកំណត់​អាយុ​របស់​អ្នក​ចាក់​ត្រឹម​៥៩​ឆ្នាំ​ប៉ុណ្ណោះ​។ ដោយឡែក វ៉ាក់សាំង​ឈ្មោះ អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca/SII) មិនបាន​កំណត់​អាយុ​អ្នក​ចាក់​នោះឡើយ​។ ហេតុដូច្នេះ​ហើយ​ទើប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រេច​ចាក់​វ៉ាក់សាំង​នេះ​៕


អត្ថបទដែលជាប់ទាក់ទង