ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពតួកគី១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្រ កងទ័ពនៅតំបន់ឋាងកើតប្រទេស

72

តួកគី៖ ឧទ្ធម្ភាគចក្រកងទ័ពបានធ្លាក់នៅភាគអាគ្នេយ៍ប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ដោយបានសម្លាប់បុគ្គលិកយោធា ១១ នាក់និង ២ នាក់ផ្សេងទៀតរងរបួសនេះបើតាមការឲ្យដឹងពីក្រសួងការពារជាតិតួគគី ដែលត្រូវបានសារព័ត៌មានអាល់ចាហ្ស៊ីរ៉ាចុះផ្សាយនាថ្ងៃទី៥មិនានេះ។

ឧទ្ធម្ភាគចក្រប្រភេទ Cougar បានធ្លាក់នៅក្បែរភូមិ Cekmece ជិតទីក្រុង Tatvan ក្នុងខេត្ត Bitlis ដែលមានប្រជាជនច្រើនជាងគេក្នុងតំបន់។ ក្រសួងការពារជាតិបាននិយាយថាឧទ្ធម្ភាគចក្រនេះកំពុងធ្វើដំណើរទៅតំបន់តាវ៉ាន់ពីខេត្តជិត Bingol នៅពេលអាជ្ញាធរបាត់ទំនាក់ទំនងនៅម៉ោង ២ និង ២៥ នាទីរសៀល ។ គេបានរាយការណ៍បឋមថាមូលហេតុនៃការធ្លាក់អាចបណ្តាលមកពីបញ្ហាអាធាតុមិនល្អ។

អត្ថបទដែលជាប់ទាក់ទង