ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញាសុទ្ធ ស្រីល័ក្ខណ៍ គឺជាស្រ្តីដំបូង ដែលនឹងទៅសិក្សាវគ្គគ្រូបង្វឹកអត្តពលកម្មនៅអាល្លឺម៉ង់

66

 

ភ្នំពេញ៖ការិយាល័យកិច្ចការបរទេសនៃស្ថានទូតអាល្លឺម៉ង់នៅរាជធានីភ្នំពេញបានប្រកាសផ្តល់អាហារូបករណ៍សម្រាប់វគ្គគ្រូបង្វឹក
(Scholarships for Trainer Course)នៅសមាគមកីឡាអត្តពលកម្មអាល្លឺម៉ង់ដែលជាដៃគូសហការជាមួយសាកលវិទ្យាល័យនៅប្រ
ទេសអាល្លឺម៉ង់ រយៈពេល១២ខែ សម្រាប់ឆ្នាំ២០២១-២០២២ ក្នុងកម្រិតសញ្ញាបត្រ Athletics Coaching Diploma។
លោកហ៊ុនបូរីអគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស័្មគ្របាននិយាយថាសហព័ន្ធត្រៀមបញ្ជូនគ្រូបង្វឹកកម្រិត២ទៅសិក្សាវគ្គ
គ្រូបង្វឹក(Scholarships for traine rcourse)នៅប្រទេសអាឡឺម៉ង់រយៈពេល១២ខែសម្រាប់ឆ្នាំ២០២១២០២២ដែលកន្លងមកសហព័ន្ធធ្លាប់បាន
បញ្ជូនទៅសិក្សាចំនួន៣រូបហើយនោះ។
សម្រាប់បេក្ខជនដែលជាគ្រូបង្វឹករូបណាគិតថាខ្លួនមានសមត្ថភាពនិងចេះភាសាជំនាញត្រូវទៅការិយាល័យកិច្ចការបរទេសនៃ
ស្ថានទូតអាល្លឺម៉ង់នៅរាជធានីភ្នំពេញដើម្បីសុំពាក្យដោយខ្លួនឯង ហើយរួចមកសហព័ន្ធនឹងចេញលិខិតស្គាល់ជាផ្លូវការ។
លោកបន្តថាកន្លងមកសហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រធ្លាប់បញ្ជូនគ្រូបង្វឹកកម្រិត២ចំនួន៣នាក់ក្រោយពីការសិក្សាលោកបានមកចំណេះវិជ្ជាជួយបង្ហាត់បង្រៀនដល់កីឡាករ-កីឡាការិនីអត្តពលកម្មកម្ពុជាយើងដូចជាលោកបូ ពុធរាត្រី ជាអគ្គលេខាធិការរង និងលោក រ័ត្ន សុជាតិ ជាគ្រូបង្វឹក។
សម្រាប់លើកនេះសហព័ន្ធប្រហែលបញ្ជូនគ្រូបង្វឹកជាស្រ្តីដំបូងរបស់សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រ គឺកញ្ញា សុទ្ធ ស្រីលក្ខណ៍ដើម្បីទៅសិក្សា៕

អត្ថបទដែលជាប់ទាក់ទង