ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាល​រាជធានី​នាំយក​ស្បៀងអាហារ របស់​សម្តេច​តេ​ជោ ជូន​ប្រជាពលរដ្ឋ​៤៥​គ្រួសារ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង​

79

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ​ដែល​បាននិងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​ពាក់ព័ន្ធ​ជំងឺ​កុ​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​ទទួលបាន​សាច់មាន់​១​ក្បាល​និង​អង្ករ​ចំនួន​២០​គីឡូក្រាម​ក្នុង​១​គ្រួសារ​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈដែល​ជម្ងឺ​នេះ​បាននិងកំពុង​រីក​រាល​ដាល​ក្នុង​សហគមន៍​ជាថ្មី​។​

ពិធី​ប្រគល់​អំណោយ​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៦​មិនា នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ហែម ដា​រិ​ទ្ធិ​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ និង​លោកស្រី​រួមជាមួយ​អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត់​ត្រា​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ អំណោយ​ទាំងនេះ​ជា​អំណោយ​របស់​សម្តេច​អ​គ្រូ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន ។​លោក​បន្តថា​៖​សម្តេច​តេ​ជោ​និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត បាន​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​គិតថា ជា​បងប្អូន​នៅ​ភ្នំពេញ​ឬ​នៅតាម​បណ្តាល​ខេត្ត​នោះទេ​។ ជា​ស្តែង​សម្រាប់​ពេលនេះ​ដោយ​ឃើញ​បងប្អូន​មានការ​លំបាក​នៅពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទើប​សម្តេច​ប្រគល់​នូវ​អំណោយ​ខាងលើនេះ ។​

ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង ក៏បាន​ថ្លែង​ការ​អរគុណ​ចំពោះ​បងប្អូន​ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​សូម​បងប្អូន​រួច​ផុតពី​ការឆ្លង​ជម្ងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​។​

​ជាមួយគ្នា​នោះ​លោក​ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​បានបញ្ជាក់​ដឹងថា​៖​ក្នុង​ចំនួន​ប្រជាពលរដ្ឋ​ទាំង​៤៥​គ្រួសារ​នេះ ប្រជា​ពល​រដ្ន​រស់នៅក្នុង​ភូមិ​ជង្រុក​ចំនួន​៣០​គ្រួសារ​និង​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ត្រពាំង​អញ្ចាញ​ចំនួន​១៥​គ្រួសារ​។ ពួកគាត់​ជា​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​និង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។​

លោក​បន្តថា​៖ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​៨​ទីតាំង ក្នុងនោះ​រួមមាន​៖១ សណ្ឋាគារ​កាលី​ហ្វូ​ញ៉ា​១៤៦​នាក់​ស្រី​៧៦​នាក់​។​២ សណ្ឋាគារ​ស៊ី​ធី​ខម​ហ្វ​ត ២១៦​នាក់​ស្រី​៣៨​នាក់ ។​៣ ខុន​ដូ សូ​ហូ​១៣២​នាក់​ស្រី​៣២​នាក់ ។​៤ សណ្ឋាគារ​ម៉ាក្រូ​១១០​នាក់​ស្រី​២៣​នាក់​។​៥ សាលាបឋមសិក្សា​ពោធិ៍ចិនតុង​៧៣ ស្រី​១៦​នាក់​។​៦ ភោជនីយដ្ឋាន​ជីន​ជន ៤៥​នាក់​ស្រី​២៧​នាក់ ។​៧ ភូមិ​ត្រពាំង​អញ្ចាញ​៦​សង្កាត់​ត្រពាំង​ក្រសាំង​៥៧​នាក់​ស្រី​២៩​នាក់ ។​៨ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង​៦៨​នាក់​ស្រី​៣៧​នាក់ ។ អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​សរុប​៨៥៧​នាក់​ស្រី​២៧៥​នាក់​(​មិនមាន​អ្នក​ឆ្លង​កូ​វីដ​-19)​។ មានកំ​ម្លាំ​ង​ប៉ូលីស​ការពារ​ស​ណ្ឋា​ប់​ធ្នាប់​៧៤​នាក់ ជាប់​ជាប្រចាំ​។​

បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃ​ដដែល​លោក​ហែម ដា​រិ​ទ្ធិ តំណាង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​រួមជាមួយ​អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត់​ត្រា​បាន​បន្ត​ចុះ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ត្រពាំង​អញ្ចាញ សង្កាត់ ត្រពាំង​ក្រសាំង ចំនួន​១៥​គ្រួសារ​ទៀត​៕​

 

អត្ថបទដែលជាប់ទាក់ទង