នគរបាលនាំខ្លួនជនសង្ស័យម្នាក់ ករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ
ខេត្តកណ្តាល ៖ នគរបាលនាំខ្លួនជនសង្ស័យម្នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ មកសាកសួរ ករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ។
ករណីនេះកើតហេតុនៅថ្ងៃ ខែ ពុំចាំ ក្នុងឆ្នាំ ២០២០ ចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ( រ រ ដ ហៅ ឃ ) ភេទស្រី ឆ្នាំ កំណើត ២០០៩ ជនជាតិ ខ្មែរ មុខរបរ ក្នុងបន្ទុកទីលំនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល (ជនរងគ្រោះមានសតិវិបល្លាស)។
ជនសង្ស័យ ឈ្មោះ ជួ វង្ស ភេទ ប្រុស ឆ្នាំ ២០០២ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិ ព្រែកតាព្រហ្ម ឃុំ កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យ គ្មានសារធាតុញៀន ក្នុងទឹកនោមទេ។
សភាពរឿងហេតុ តាមការបំភ្លឺរបស់ម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ ផាត សាវ៉ុន បានបំភ្លឺថា៖នៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១២ថ្ងៃត្រង់ ប្តីរបស់ខ្លួនឈ្មោះ រី រ៉ុន បានសួរទៅខ្លួនថា៖ ឯងកូនស្រីយើងឈ្មោះ រ រ ដ. វាឈឺអីគេ បានជាពោះរបស់វាចេះតែធំអ៊ីចឹង? ពេលនោះខ្លួនបានឆ្លើយថា៖ កាលពីមុនគ្រូពេទ្យបាននិយាយប្រាប់ថា ៖ កូនយើងខ្យល់ចូលពោះរបស់វា ព្រោះពោះវៀនកូនស្រីរបស់យើងមានតទុយោ ចាំពេលឯងបើកលុយចាំខ្ញុំយកវាទៅពិនិត្យ មន្ទីរពេទ្យ ។
លុះដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ រូបខ្លួន យកកូនស្រីឈ្មោះ រ រ ដ ទៅពិនិត្យ សុខភាពនៅមន្ទីរសម្រាកព្យាបាល និងសម្ភពអរុណរះ ព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងពេលនោះលោកគ្រូបានមកប្រាប់ខ្លួនថា៖ កូនស្រីឈ្មោះ រ រ ដ មានផ្ទៃពោះចំនួន ២៨សប្តាហ៍ និង ០១ថ្ងៃ រួចខ្លួនក៏ត្រឡប់មកផ្ទះវិញ ។
រហូតដល់ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១ ខ្លួនក៏បានប្រាប់ ពីលទ្ធផលដែលពិនិត្យនៅមន្ទីរពេទ្យប្រាប់ទៅប្តីរបស់ខ្លួនឈ្មោះ រី រ៉ុន ថា៖ កូនយើងមានផ្ទៃពោះ បន្ទាប់មក
ពួកខ្លួនទាំង០២នាក់ ប្តីប្រពន្ធ បានលួងលោមសួរនាំកូនរបស់ខ្លួនថា៖ តើអ្នកណាដែលអ្នកធ្វើឲ្យកូនឯងមានផ្ទៃពោះ? ក្នុងពេលនោះកូនស្រីរបស់ខ្លួនក៏ប្រាប់ថា៖ ឈ្មោះ វង្ស បានធ្វើរូបខ្ញុំ (រួមភេទ) ចំនួនពីរលើក ។
លុះដល់នៅថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២១ ខ្លួនបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុស ប្តឹងចោទប្រកាន់ទៅលើឈ្មោះ ជួ វង្ស ដែល បានចាប់រំលោភកូនស្រីរបស់ខ្លួន ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុស បានសហការជាមួយកម្លាំងផ្នែកជំនាញ ចុះស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យឈ្មោះ ជួ វង្ស មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ មកសាកសួរ ។
តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ជួ វង្សបានសារភាពថា៖ នៅថ្ងៃខែពុំចាំក្នុងឆ្នាំ ២០២០ មុនបុណ្យភ្ជុំបិណ្ឌ រូបខ្លួនបានដើរត្រឡប់មកពីលេងបាល់ទះវិញ ក៏បានជួបជាមួយជនរងគ្រោះឈ្មោះ រ រ ដ ហៅ ឃ ភេទ ស្រីអាយុ ១៤ឆ្នាំ កំពុងអង្គុយនោមនៅខាងក្រោយផ្ទះរបស់ឈ្មោះ វុន ភេទ ប្រុស អាយុប្រហែល៤០ឆ្នាំ ក្នុងឳកាសពេលស្ងាត់នោះ ខ្លួនបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះឈ្មោះ រ រ ដ ហៅ ឃ នៅក្បែរពាងទឹកខាងក្រោយផ្ទះឈ្មោះ វុន បានសម្រចចំនួន០១លើក ។
បានការអនុញ្ញាតឲ្យធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើពីលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី តាមរយៈលេខ ( ០០០០០០០០០ )វេលាម៉ោង១៩និង៣៣នាទីយប់ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២១ ដើម្បីចាត់ការតាមនីតិវិធី៕